លោក​ គង់ សារិទ្ធិ​បាននាំអំណោយ ​ឯកឧត្តម ​ស សុខា​ និងលោកជំទាវ​ទៅ ប្រគល់ជូន​អ្នកមីង​ សយ ស៊ីនឿន​ នៅខណ្ឌ​ឫស្សីកែវ​…

 

ភ្នំពេញ ៖ លោក គង់ សារិទ្ធិ ​អគ្គលេខធិការ​សមាគម​សម្ព័ន្ធសារព័ត៌​មានឯករាជ្យ​ ជាតំណាង​ឯកឧត្តម​បណ្ឌិត​ ទូច វណ្ណៈ ​ប្រធាន​សមាគម​សមហព័ន្ធ​សារព័ត៌មាន​ឯករាជ្យ​ (IPA) និងក្រុមការងារ នៅរសៀល​ថ្ងៃទី១៣​ ខែមករា ឆ្នាំ២០២៣ នេះ បាននាំ​យកអំ​ណោយ​របស់ ឯកឧត្តម ស សុខា ប្រធានកិត្តិយស​សមាគមសម្ព័ន្ធ​សារព័ត៌មានឯករាជ្យ​ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនអ្នកមីង សូយ ស៊ីនឿន ដែលកំពុង​មានជំងឺធ្ងន់ធ្ងរ ​និងមានជីវភាព​ខ្វះខាត ​ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ​ដើម្បីជួយ​សម្រួល​បញ្ហាជីវភាព​ប្រចាំថ្ងៃ

 អំណោយ​ឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក គង់ សារិទ្ធិ និងក្រុមការងារ ​ប្រគល់ជូន​អ្នកមីង សូយ ស៊ីនឿន ​នាឱកាសនោះ​រួមមាន ៖ ថវិកា ចំនួន ២ ០០០ ០០០(ពីរលាន)រៀល អង្ករ ចំនួន ១០០គីឡូក្រាម កញ្ច្រែង ចំនួន ១ ធុងដាក់ទឹក ចំនួន ១ ​ធុងទឹកកក​ ចំនួន ១ ចង្ក្រានហ្គាស ចំនួន ១ ចានស្រាក់ ចំនួន ១ ជ្រុញ ចំនួន ១ កំសៀវដាំទឹក ចំនួន ១ ចានដែក ចំនួន ១ ស្ករស ចំនួន ២​គីឡូក្រាម​ ទឹកត្រី ចំនួន ១យួរ ទឹកសុីអ៊ីវ ចំនួន ១យួរ និងត្រីខ ចំនួន ១យួរ​។

សូមបញ្ជាក់​ដែរថា​ក្រៅពីប្រគល់​អំណោយ​របស់ឯក​ឧត្តម ស សុខា និងលោកជំទាវ ក្រុមការងារ​របស់សមាគម​សម្ព័ន្ធសារព័ត៌​មានឯករាជ្យ ​សហការ​ជា​មួយក្រុមគ្រូពេទ្យ​ដែលដឹកនាំ​ដោយលោក​វេជ្ជបណ្ឌិត រស់ ថុន ​ដោយធ្វើការ​ជួយសម្របសម្រួល​ និងព្យាបាល​ជំងឺ​ជូនអ្នកមីង សយ ស៊ីនឿន ដោយឥតគិតថ្លៃ​ផងដែរ៕​

Leave a Reply

Your email address will not be published.