មន្ត្រីជលផលសហការជាមួយកំម្លាំងសមត្ថកិច្ចជំនាញបានចុះបង្ក្រាបបទល្មើសនេសាទនៅស្រុកជលគីរី.
កំពង់ឆ្នាំង-នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលស្រុកជលគីរី បានសហការជាមួយ
គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំដោយលោក មុត ម៉េង នាយករដ្ឋបាលសាលាស្រុកជលគិរី ប្រើប្រាស់កម្លាំងសរុបចំនួន ១១នាក់ មធ្យោបាយបាឡាស្មាច់ ចំនួន៣គ្រឿង បានធ្វើការចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចបាក់អង្រត់ បឹងប្រា ស្វាយបាក់ និង ព្រែកស្តីដង្គ ស្ថិតក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ជាលទ្ធផល៖ រុះរើរបាំងសាច់អ៊ួនចំនួន ២កន្លែង ប្រវែង១០០ម៉ែត្រ ,លបលូសាច់អ៊ួន ចំនួន៥លប ,រើសម្រាស់ចំនួន ៦កន្លែង ស្មើនឹង ៩០ម៉ែត្រការ៉េ ,មែកសម្រាស់ចំនួន ៣០០មែក, បង្គោលសរុប ចំនួន៧០ដើមចាក់លែងកូនត្រី ចំនួន១០គីឡូក្រាម។
សម្ភារៈ ទាំងអស់ត្រូវបានកាប់បំផ្លាញចោលនៅនឹងកន្លែង ។












