ពិតជា​សាហាវមែន​ប្រពន្ធបានជួល​ឃាត.ក​ ក្នុងតម្លៃ​១,០០០ដុល្លារ​ ដើម្បី​សម្លា.-ប់ប្ដីខ្លួនឯង​….

 

ខេត្តកណ្តាល មានករណី​ប្រទះឃើញ​សាក.​អណ្តែត​នៅក្នុង​ប្រឡាយទឹកនៅចំណុច​ភូមិព្រែកដូង ​ឃុំកំពង់ស្វាយ​ ស្រុកកៀនស្វាយ ​ខេត្តកណ្តាល​។កាលថ្ងៃទី១៤​ខែ មករា​ឆ្នាំ២០២៣​ មាន​ប្រជាពលរដ្ឋ​បានប្រទះឃើញ​ស.ពអណ្ដែត ​នៅក្នុងប្រឡាយទឹក​វិរះ​ប្រាំ​ដែលមាន​ទទឹង០៦​ម៉ែត្រ ​ជម្រៅ​ប្រហែល​២.៣០​ម៉ែត្រ ចំងាយ​ពីផ្លូវល្បឿនលឿន​ប្រហែល​១០០០ម៉ែត្រ​ ហើយគាត់ក៏បាន​រាយការណ៍​មកសមត្ថកិច្ច​ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​កំពង់ស្វាយ ​ភ្លាមនោះ​ កម្លាំងប៉ុស្តិ៍​បានរាយការណ៍​មកជំនាញពិនិត្យ​ចក្ខុសល់វិឆ័យ​ និង​វិភាគ​កន្លែងកើតហេតុ​ដែលបាន​សហការជាមួយ​អាជ្ញាធរស្រុក​និងភូមិឃុំ​​ដើម្បី​ចុះមកពិនិត្យ​សាកស.ព​អណ្តែតទឹកនោះ។​ ការពិនិត្យ​ឃើញថា​សាកស.ព​បាន​ស្លាប់​ដោយសារ​រឹត.ក ​និងឆ.ក់ ​(ឃាតកម្ម)។​

សាកស.ពបាន​ស្គាល់អត្តសញ្ញាណ​ឈ្មោះ ខឹម ផល្លី ​ភេទប្រុស​ អាយុ៣៣ឆ្នាំ ​ជនជាតិខ្មែរ​មាន ស្រុក​កំណើត​ភូមិថ្លុកដង្កា​ ឃុំផ្ទះរុង ​ស្រុកភ្នំក្រវ៉ាញ ​ខេត្តពោធិ៍សាត់។​ ទីលំនៅ​បច្ចុប្បន្ន​ សង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌ​មាន​ជ័យ​​ រាជធានីភ្នំពេញ​។

ហើយសមត្ថ​កិច្ចជំនាញ​និងកំលាំងមួលដ្ឋាន​កំណត់និងចាប់បានស្ត្រីជាប្រពន្ធនិងជនដល់។

ផ្អែកតាមចម្លេីយ​ប្រពន្ធ​ដែលជាអ្នក​ជួលឃាត.ក​ឈ្មោះ សាន់ ធីតា​ អាយុ៣១ឆ្នាំ​ ជនជាតិខ្មែរ​ បានសារភាពថា​ ខ្លួន​ និងឈ្មោះធួករ៉ាវី​ ភេទ​ប្រុស​ អាយុប្រហែលជិត៤០ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរជាងសំណង​ ជាអ្នកសម្លា.ប់ប្តី​របស់ខ្លួន​ ដោយធ្វេីការឆក់​ និងរិតករ​ សម្លា.ប់​។

ដោយ​អនុវត្ត​តាមបទបញ្ជា​របស់​នាយឧត្តមសេនីយ៍​ សន្ដិបណ្ឌិត​ នេត សាវឿន​ អគ្គស្នងការ​នគរបាលជាតិ​, លោក​ឧត្តមសេនីយ៍ឯក ​ង៉េង ជួ​ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បានបញ្ជា​ឲ្យលោក​ឧត្តមសេនីយ៍​ត្រី ខេង ម៉េងឈាង​ អនុប្រធាន​នាយកដ្ឋាន​ ដឹកនាំ​កម្លាំង​ជំនាញ​ សហការ​ជាមួយស្នងការ​ដ្ឋាន​នគរបាល​ខេត្តកណ្ដាល ​ដើម្បីស្រាវជ្រាវ​ចាប់ខ្លួន​ជនដៃដល់​។

រហូតដល់​វេលាថ្ងៃត្រង់ ​ថ្ងៃទី១៥​ ខែមករា​ ឆ្នាំ២០២៣​នេះ ​កម្លាំងនាយក​ដ្ឋាននគរបាល​ព្រហ្មទណ្ឌ​ បានចាប់ខ្លួន​ជនដៃដល់​ឈ្មោះធួក រ៉ាវី ​ហៅជា​ ដែលស៊ី​ឈ្នួលសម្លា.ប់​ជនរងគ្រោះ​ ក្នុងតម្លៃ​១០០០ដុល្លារ​ ពីប្រពន្ធជន​រងគ្រោះ​។

បច្ចុប្បន្ន​ជនដៃដល់ ​និងប្រពន្ធ​ដែលជា​អ្នកជួល ​ត្រូវបាន​ប្រគល់ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ ដើម្បី​ចាត់ការបន្ដ​តាមនីតិវិធី​។

Leave a Reply

Your email address will not be published.