រថយន្តស៊េរីទំនើប២គ្រឿងសាកកំលាំងគ្នាបណ្តាលអោយអ្នកបើកបរម្នាក់រងរបួសធ្ងន់នៅផ្លូវ៥០ម៉ែត្រ…

ភ្នំពេញ៖ រថយន្តពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាលអោយអ្នកបើកបររថយន្តម្នាក់រងរបួសធ្ងន់ នៅវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២៥ ស្ថិតចំនុចមុខបុរីប៉េងហួត ផ្លូវ៥០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៍មាននៅទីតាំងកើតហេតុខាងលើបានអោយដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអាល់ផាត់ព៍ណខ្មៅ ពាក់ផ្លាកលេខ កម្ពុជា 56789-KM. ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំនុចកើតហេតុរថយន្តខាងលើបត់ឆ្វេង ឆ្លងផ្លូវបំរុងចូលទៅក្នុងបុរីប៉េងហួត ស្របពេលនោះក៏មាន រថយន្តCamary ហាយប្រ៊ីត ព៍ណស ពាក់ផ្លាកលេខ ភ្នំពេញ2BD- 3699 បើកបរដោយបុរសម្នាក់បោះពួយយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត … Read More