ប្រាប់ម្តាយថា មកលេងបុកប៊ីយា បាត់២ថ្ងៃ ទើបប្រទះឃើញសាកសពអណ្តែតក្នុងទឹកស្រះបង្កអោយមានការភ្ញាក់ផ្អើលទាំងព្រឹក…

  ភ្នំពេញ ÷ សាកសពបុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញអណ្តែតហើមស្ពីងនៅក្នុងទឹកស្រះរណ្តៅដីចាស់មួយកន្លែង ដែលស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ. កាលពីវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ សពបុរសខាងលើនេះមានឈ្មោះ ឌិន វិសាល ភេទប្រុស អាយុ៣៦ ឆ្នាំ ស្នាក់នៅក្បែរចំនុចកើតហេតុខាងលើ។   យោងតាមប្រភពពីក្រុមគ្រួសារសាច់ញាតិនៃសពបុរសខាងលើបានរៀបរាប់អោយដឹងថា. នៅល្ងាច ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ. កូនរបស់គាត់(សព) បានប្រាប់ថា រូបគាត់សុំទៅលេងបុកប៊ីយា ជាមួយមិត្តភក្ត័ … Read More

អ្នកបើកបររថយន្តដឹកចេកងងិតមុខក្នុងពេលបើកបរ បុករះតូបលក់សៀវភៅបណ្តាលអោយរងការខូចខាតនិងរងរបួសធ្ងន់និងស្រាល…

  ភ្នំពេញ:មានករណីគ្រោះថ្នាក់ចរាចរណ៍ ឡានដឹកចេក បុករះ តូប អាជីវករលក់ដូរសៀវភៅ នៅមុខរៀនសាលាបឋមសិក្សា ស្ទឹងមានជ័យ បណ្ដាលឱ្យមានមនុស្សរងរបួសស្រាល និងរងការខូចខាតសម្ភារៈជាច្រើនតូប នៅក្នុង សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង១០ព្រឹក ។ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥   យោងតាមប្រភពព័ត៍មាននៅទីតាំងកើតហេតុខាងលើបានអោយដឹងថា. នៅមុនពេលកើតហេតុក្រុមអាជីវករលក់សម្ភារ:សិក្សា កំពុងតែនាំគ្នាអង្គុយលក់សៀវភៅប៊ិចនិងសម្ភារៈកីឡា ដូចសព្វដង ខណៈពេលនោះក៏មានរថយន្តសាំយុងព៍ណសពាក់ផ្លាកលេខ ព្រះសីហនុ 2B-9658 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយស្ត្រីជាប្រពន្ធដេកចេញពេញលើរថយន្ត ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ពេលនោះអ្នកបើកបររថយន្តខាងលើមានអាការៈមិនស្រួលងងិតមុខ … Read More

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបំបែកសំណុំរឿងករណីបាញ់ប្រហារ នៅខណ្ឌច្បារអំពៅ…

ភ្នំពេញ ÷ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៤៖៥០នាទី មានករណី ប៉ុនប៉ងឃាតកម្ម កើតឡើងនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ LPG ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង ម៉ាក Wave ពណ៌ខ្មៅ បានធ្វើសកម្មភាពប្រើអាវុធខ្លី១ដើម មិនស្គាល់ម៉ាកបាញ់ទៅលើជនរងគ្រោះឈ្មោះ ស៊ឺ ហួត ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរងរបួសធ្ងន់ ខណៈពេលកំពុងជិះម៉ូតូចេញពីផ្ទះ … Read More

បុរសម្នាក់ច_ងកសម្លា_ប់ខ្លួន សង្ស័យខូចចិត្តចាញ់ល្បែង …

  ភ្នំពេញ ៖ បុរសម្នាក់ខណៈប្រពន្ធនិងបងប្អូនទៅបុណ្យកឋិនទានបាត់អស់ មិនដឹងថាគាត់មានវិបត្តិអ្វីនោះទេ ក៏បានធ្វើអត្តឃាតច-ងកសម្លា-ប់ខ្លួននៅក្នុងបន្ទប់ទឹកក្នុងបន្ទប់ជួលប៉ុន្តែសង្ស័យថាគាត់ខូចចិត្តនិងការចាញ់ល្បែងអនឡាញ ។   ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅក្នុងបន្ទប់ជួលលេខ១០៩ ភូមិត្រពាំងល្វា១ សង្កាត់កាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។   ជនរងគ្រោះរូបនោះឈ្មោះទូច សុផាន់ណា អាយុ២៩ឆ្នាំ មានប្រពន្ធឈ្មោះជី សុជា អាយុ៣៦ឆ្នាំ អ្នកទាំង២ មានទីលំនៅភូមិឈើទាល ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត និងស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ … Read More

យុវជនជាជាងផ្សារដែកម្នាក់បានឡើងទៅប្រក់ដំបូលនៅឃ្លាំងមួយកន្លែងស្រាប់តែជាន់ស័ង្កសីផុងធ្លាក់មកក្រោមបោកក្បាលស្លាប់ …

  ភ្នំពេញ ÷ ក្រុមជាងផ្សារដែកមួយក្រុមបានឡើងទៅប្រក់ដំបូល ឃ្លាំង ខណៈពេលដែលម្ចាស់ឃ្លាំងបានហៅក្រុមពួកគេទៅជុសជុលដំបូល ពេលដែលមេឃភ្លៀងមានលិចទឹកខ្លាចខូចខាតសម្ភារៈនៅខាងក្រោម ពេលនោះក៏គ្មានយុវជនអាយុ១៦ឆ្នាំម្នាក់ដែលជាកូនជាងបានឡើងទៅជាមួយស្រាប់តែជាន់ស័ង្កសី ដឺរឃ្លាំងខាងលើដាក់បំភ្លឺនៅខាងក្រោម ផុងធ្លាក់មកក្រោមបោកក្បាលនឹងថ្មស្លាប់ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីម៉ោង២រសៀលថ្ងៃទីដ១០ខែ តុលាឆ្នាំ២០២៥ ស្ថិតនៅឃ្លាំងមួយកន្លែង តាមផ្លូវបេតុង ភូមិសំបួរសង្កាត់ដង្កោ ខណ្ឌដង្កោ។   ជនរងគ្រោះមានឈ្មោះ ភឹម សីហា អាយុ១៦ឆ្នាំមានស្រុកកំណើតនៅភូមិត្នោតជ្រុំ ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។   បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្រុមជាង ខាងលើមានគ្នាមួយក្រុម ដែលខាងថៅកែឃ្លាំងបានហៅពួកគេដើម្បីឲ្យមកជួសជុលដំបូលខណៈដែលខែនេះជាខែភ្លៀង … Read More