រថយន្តស៊េរីទំនើប២គ្រឿងសាកកំលាំងគ្នាបណ្តាលអោយអ្នកបើកបរម្នាក់រងរបួសធ្ងន់នៅផ្លូវ៥០ម៉ែត្រ…

ភ្នំពេញ៖ រថយន្តពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាលអោយអ្នកបើកបររថយន្តម្នាក់រងរបួសធ្ងន់ នៅវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២៥ ស្ថិតចំនុចមុខបុរីប៉េងហួត ផ្លូវ៥០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៍មាននៅទីតាំងកើតហេតុខាងលើបានអោយដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអាល់ផាត់ព៍ណខ្មៅ ពាក់ផ្លាកលេខ កម្ពុជា 56789-KM. ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំនុចកើតហេតុរថយន្តខាងលើបត់ឆ្វេង ឆ្លងផ្លូវបំរុងចូលទៅក្នុងបុរីប៉េងហួត ស្របពេលនោះក៏មាន រថយន្តCamary ហាយប្រ៊ីត ព៍ណស ពាក់ផ្លាកលេខ ភ្នំពេញ2BD- 3699 បើកបរដោយបុរសម្នាក់បោះពួយយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត … Read More

បុរសម្នាក់ធ្លាក់ពីលេីអាគារជួលជាន់ទី២ បណ្ដាលឲ្យស្លាប់ទាំងព្រឹក…

  ភ្នំពេញ ៖ បុរសម្នាក់បានធ្លាក់ពីលើអាគារជាន់ទី២បណ្ដាលឲ្យស្លាប់យ៉ាងរន្ធត់នៅវេលាម៉ោង០៦:៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចអាគារបន្ទប់ជួលជាន់ទី២ ពីខាងមុខបន្ទប់ជួលលេខ៨០ ទីតាំងលេខ១៣៥ ផ្លូវបេតុង ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះ មានឈ្មោះ ក្រឹង រតនៈ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិជ័យសម្បត្តិ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្នាក់នៅបន្ទប់ជួលលេខ៨០ ជាន់ទី២ ទីតាំងកើតហេតុខាងលើ … Read More

ស៊យមែន !សន្តិសុខម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីឆែកGPSរកឃើញម៉ូតូជនរងគ្រោះមួយគ្រឿងដែលបានបាត់…

ភ្នំពេញ ៖ ករណីបង្រ្កាបជាក់ស្តែងករណី លួចមានស្ថានទម្ងន់ទោស (កាច់សោកម៉ូតូ) កាលពីថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២៥ វេលាម៉ោង០៧និង៣០នាទី ត្រង់ចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ណុល ដាវី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យចំនួន ឈ្មោះ សាន … Read More