កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកដងទង់ ឃាត់ខ្លួនជនសង្ស័យ០១នាក់ករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…

កំពត៖ ដោយបានការអនុញ្ញាតពី លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។ នៅវេលាម៉ោង១៤:៣៥នាទី រសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពត សហការជាមួយអង្គភាពនគរបាលយុត្តិធម៌ និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកដងទង់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ម ទិត្យ អនុប្រធានមន្ទីរ ស្រាវជ្រាវនិងបង្រ្កាបបទល្មើស។ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិអន្ទងបែក ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត។
ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ឈ្មោះ ស៊ុន ទូច ភេទប្រុសអាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអន្ទងបែក ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ។ (ជួញដូរគ្រឿញៀន)
+ វត្ថុតាងចាប់យករួមមាន៖
– គ្រឿងញៀនចំនួន០៣កញ្ចប់តូច (ទម្ងន់០.៩០ក្រាម) ថ្លឹងទាំងសំបក់ថង់។
– ម៉ូតូចំនួន០១គ្រឿង។
– ទូរស័ព្ទចំនួន០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីបន្តតាមនីតិវិធី។

Leave a Reply

Your email address will not be published.