ម្ខាងជិះបញ្រ្ចាសរីឯយុវជនជាសិស្សសាលាជិះលឿនបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសដែលជិះម៉ូតូបញ្រ្ចាសទិសម្នាក់រងរបួសធ្ងន់…
ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានរថយន្តសង្រ្គោះមន្ទីរពេទ្យបង្អែកខណ្ឌដង្កោដឹកទៅសង្គ្រោះភ្លាមៗខណ:ដែលរូគាត់ជិះម៉ូតូជិះម៉ូតូបញ្ច្រាស់ទិស ហេីយក៏មានយុវជនម្នាក់ជិះម៉ូតូផ្លូវត្រង់បុកពេញ ទំហឹង ដោយហេតុការនេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១និង៥០នាទីរសៀល ថ្ងៃទី២៦ខែកុម្ភ:ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ភូមិឬស្សី២ សង្កាត់ស្ទឹងមាយជ័យទី៣ ខណ្ឌមានជ័យ។
បេីតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេឃេីញបុរសម្នាក់ចេញពីកាត់សក់ជិះម៉ូតូម៉ាកWave ពាក់ស្លាកលេខភ្នំពេញ 1CT -3452 បញ្ច្រាសផ្លូ វ ស្របពេលនោះក៏មានយុវជនម្នាក់ជិះម៉ូតូម៉ាក MSX ពាក់ស្លាកលេខ ភ្នំពេញ 1FI -1173 យ៉ាងលឿនជ្រុលបុកគ្នាពេញទំហឹងបណ្តាលអោយបុរសជាម្ចាស់ម៉ូតូរងរបួសបាក់ជើងឆ្វេងម្ខាង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យចំណែកយុវជនរងរបួសស្រាល ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វែងនិងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំដោះស្រាយគ្នាពេលក្រោយ៕












