សមត្ថកិច្ចជំនាញ នៃ មន្ទីរ ប្រឆាំង គ្រឿងញៀន បានបង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យ ៥ នាក់ហើយដកហូតគ្រឿងញៀន ជាង ២០ គីឡូក្រាម ..
រាជធានី ភ្នំពេញ ៖ ដោយការបង្រាបនេះស្ថិតនៅ ៣ ទីតាំងផ្សេងៗគ្នាផងដែល នេះបើយោគតាមផេកផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ដោយ អនុវត្ត តាម បញ្ជា ឯកឧត្តម នាយ ឧត្ដមសេនីយ៍ សន្តិ បណ្ឌិត នេត សាវឿ ន អគ្គស្នងការ នគរបាល ជាតិ និង ឯកឧត្តម នាយ ឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការ រង ទទួល ផែន ប្រឆាំង បទល្មើស គ្រឿងញៀន ក្រោម ការ បញ្ជា ដឹកនាំ ផ្ទាល់ របស់ លោក ឧត្ដមសេនីយ៍ទោ ឃឹង សា រ៉ាត់ នាយក មន្ទីរ ប្រឆាំង គ្រឿងញៀន និង ដោយ មានការ ដឹកនាំ សម្របសម្រួល ពី ព្រះរាជអាជ្ញា ខេត្តកំពង់ស្ពឺ កម្លាំង ជំនាញ មន្ទីរ ប្រឆាំង គ្រឿងញៀន បាន សហការ ជាមួយ កម្លាំង នៃ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ស្ពឺ និង ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ បាន ចុះ បង្ក្រាប ករណី ជួញដូរ គ្រឿងញៀន ខុសច្បាប់ នៅ ៣ គោលដៅ ផ្សេងៗ គ្នា កាលពី ថ្ងៃ ទី ០៨-០៩ ខែមករា ឆ្នាំ ២០២៣ និង ឃាត់ខ្លួន ជនសង្ស័យ ចំនួន ៥ នាក់ និង រឹបអូស គ្រឿងញៀន ១៩១៥០ ក្រាម ។
តាម របាយការណ៍ បាន ឲ្យ ដឹង ថា ៖
ទីតាំងទី១៖តាមបណ្តោយ ផ្លូវជាតិ លេខ ៤១ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ។
ទីតាំងទី ២៖ក្នុង បរិវេណភោជនីយដ្ឋាន មិត្តភាពភូមិ ស្តង់ តា ងួ ន សង្កាត់ ប៉ាលីឡៃ ២ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ទីតាំងទី ៣ ៖ ភូមិក្បាលស្ពាន ១ សង្កាត់ ប៉ា លី ឡៃ ១ក្រុង ប៉ោយ ប៉ែ ត ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យ ទាំង០៥ នាក់ រួម មាន ៖
១. ឈ្មោះ ស្រី គឹ ម សួរ ភេទ ប្រុស ជនជាតិ ខ្មែរ អាយុ ៣៨ ឆ្នាំ
២. ឈ្មោះ ខឹម សុ ភ័ក្ត្រ ភេទ ប្រុស ជនជាតិ ខ្មែរ អាយុ ៣៤ ឆ្នាំ
៣. ឈ្មោះ ផា ន់ កំសត់ ភេទ ប្រុស ជនជាតិ ខ្មែរ អាយុ ៣៩ ឆ្នាំ
៤. ឈ្មោះ បន បៀង ភេទ ប្រុស ជនជាតិ ខ្មែរ អាយុ ៣៦ឆ្នាំ ( មេ ក្លោ ង និង ជា ម្ចាស់ គ្រឿងញៀន )
៥. ឈ្មោះ ជា រ៉ុង ភេទ ប្រុសជនជាតិ ខ្មែរ អាយុ ៤១ ឆ្នាំ ។
ចាប់ យក វត្ថុ តាង សារធាតុ ញៀន ប្រភេទ មេ តំ ហ្វេ តា មីន (ICE) ទម្ងន់ ១៩១៥០ ក្រាម ។
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុ តាង កម្លាំង ជំនាញនៃស្នងការដ្ឋាននរគរបាលខេត្តកំពង់ស្ពឺបានបញ្ចូន សំណុំរឿង ទៅ សាលាដំបូង រាជធានី ភ្នំពេញ ចាត់ការ តាមនិតីវិធី ច្បាប់ ៕












