ផ្ទុះបែកធ្លាយទុយោបូមខ្សាច់មួយកន្លែងខូចខាតផ្លូវជាតិលេខ២ជាង១០ម៉ែត្រ..
ភ្នំពេញ-អ្នកដំណើរច្រើននាក់បានកកស្ទះចរាចរណ៍នៅតាមបណ្តោយផ្លូវជាតិលេខ២ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ខណ:ការដ្ឋានបូមខ្សាច់មួយកន្លែងបាននិងកំពុងតែធ្វើសកម្មភាពបូមខ្សាច់ចេញពីទឹកទន្លេ បានផ្ទុះបែកធ្លាយទុយោបណ្តាលឲ្យខូចខាតផ្លូវប៉ោងជាង១០ម៉ែត្រ ហើយបានហូរភក់ខ្សាច់ចូលផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងផងដែរ។
ក្រោយពេលដែលមានករណីផ្ទុះធ្លាយទុយោបូមខ្សាច់ខាងលើនេះ គេឃើញមានកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌមានជ័យចុះទៅពិនិត្យនិងជួយសម្រួលចរាចរណ៍នៅទីតាំងខាងលើ ហើយក៏បានឲ្យម្ចាស់ការដ្ឋានបូមខ្សាច់ដែលបណ្តាលឲ្យខូចខាតកំណត់ផ្លូវជាតិលេខ២នេះប្រញាប់រួសរាន់ជួសជុលកន្លែងផ្លូវដែលបានខូចខាតឡើងវិញឲ្យហើយរួចរាល់នៅថ្ងៃនេះផងដែរ៕












