ស៊យមែន!ឆក់ខ្សែកពីស្ត្រីម្នាក់បានសម្រេចហើយ ជាប់កាំម៉ារ៉ាសុវត្ថិភាពសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនទាល់តែបាន….

 

ភ្នំពេញ-លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលបន្ទុកផ្នែកយុត្តិធ៍ម នៃធិការដ្ឋាននគរបាលខណ្ឌដង្កោបានឲ្យដឹងថា-កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៦និង២០នាទី ជនរងគ្រោះឈ្មោះ ទូច ស៊ីណេ ភេទស្រី អាយុ៣៩ឆ្នាំ បានដើរចេញពីបន្ទប់ជួល ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ទៅទិញបាយដែលមានចំងាយពីផ្ទះជួលប្រវែង២០០ម៉ែត្រ ពេលជនរងគ្រោះទិញបាយរួចដើរត្រឡប់មក បន្ទប់ជួលវិញជិតដល់បន្ទប់ជួល ស្រាប់តែមានជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណភេទប្រុស ជិះម៉ូតូ០១គ្រឿង ម៉ាកស្កូបពី ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ1JX-8157 មកពីក្រោយជនរងគ្រោះ រួចធ្វើសកម្មភាព ឆក់ខ្សែកផ្លាកទីនទម្ងន់០៤ជី របស់ជនរងគ្រោះបានសម្រេច ហើយបើកម៉ូតូគេចខ្លួនបាត់ ។ បន្ទាប់មកជនរងគ្រោះ ក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ឱ្យសមត្ថកិច្ចជួយ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ហើយសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ឆែកកាមេរ៉ា សុវត្ថិភាពបានឃើញជនសង្ស័យធ្វើ សកម្មភាពឆក់ខ្សែក របស់ ជនរងគ្រោះ នៅវេលាម៉ោង០៦និង២៥នាទី ថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៣ រួចសមត្ថកិច្ចកំណត់បាន ភិន ភាគជនសង្ស័យ និងម៉ូតូដែល ជនសង្ស័យជិះធ្វើសកម្មភាព ម៉ាកស្កូបពី ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ1JX-8157 ។ រហូតដល់ថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៦និង៣០នាទី សមត្ថកិច្ច ធ្វើការ ស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ តេង បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ រួមនិងវត្ថុតាង ម៉ូតូម៉ាកហុងដា ស្កូបពី ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1JX-8157  ចំនួន ០១គ្រឿង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រតាមនីតិវីធីច្បាប់។ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាព ឆក់ខ្សែក របស់ជនរងគ្រោះប្រាកដមែន ។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្រប សម្រួលពី លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានអនុញ្ញាតឱ្យ សមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវ ច្បាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕

Leave a Reply

Your email address will not be published.