ករណីលួចលក់ដីវត្ត គោកបញ្ជាន់​ …!តពីលេខ ០០២

នៅក្នុងអំពើលួចលក់ដីវត្តគោកបញ្ជាន់របស់ភិក្ខុ សេង ថងត្រូវបានពុទ្ធបរិស័ទចំំណុះជើងវត្តដាក់ពាក្យបណ្តឹងចូលទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ហើយតំំណាងអយ្យការលោកព្រះរាជអាជ្ញារង ហេង ផេង ទទួលបន្ទុកចាត់ការ មានសំណុំរឿងព្រហ្មទណ្ឌលេខ

២៣៥៧ ចុះថ្ងៃទី១៦ ខែ ឧសភាឆ្នាំ២០២២  ។ ប៉ុន្តែ លោក ហេង ផេង ព្រះរាជអាជ្ញារងបានចេញដីការតម្កល់រឿងទុកឥតចាត់ការ លេខ ៧៩៧ អ.យ.គ ​ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២២ ទាំងមិនទាន់បានយកចម្លើយភិក្ខុ  សេង ថង នៅចំពោះមុខដំណាងអយ្យការនៅឡើយ  មានតែលិខិតបំភ្លឺជំនួសជនសង្ស័យរបស់មេធាវី ផេង ស៊ីដេត ដែលជាមេធាវីការពារឲ្យជនសង្ស័យភិក្ខុ សេង ថងទៅវិញ។

ក្រោយមកពុទ្ធបរិស័ទចំណុះជើងវត្តគោកបញ្ជាន់បានដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើរពុករលួួយហើយ  អង្គភាពប្រឆាំងអំពើរពុករលួយមានចំណាត់ការបើកអង្គប្រជុំសួរដេញដោល រួចបានចេញលិខិតលេខ ៤៥៧/២២ ល.ឆ.ត.ប.អ.ប.ព ចុះថ្ងៃទី១៦ខែកញ្ញាឆ្នាំ

២០២២ គោរពជូន ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាពិនិត្យនិងដោះ

ស្រាយករណីខាងលើនេះតាមកាគួរ។ រហូតមកដល់ពេលនេះក្រសួងធម្មការនិងសាសនាមិនមានចំណាត់ការដោះស្រាយនៅឡើយ។

ដូឆ្នេះពុទ្ធបរិស័ទចំណុះជើងវត្តគោកបញ្ជាន់សំណូមពរសូមឯកឧត្តម ឈិត សុខុន

រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា មេត្តាពន្លឿននៃការដោះស្រាយដើម្បីស្រោចស្រង់វត្តគោក

បញ្ជាន់ឡើងវិញ ។

​​​

Leave a Reply

Your email address will not be published.