ករណីលួចលក់ដីវត្ត គោកបញ្ជាន់

ភ្នំពេញ ៖ តាមប្រភពព័ត៌មាន ពីពុទ្ធបរិស័ទចំណុះជើងវត្តគោកបញ្ជាន់បានឲ្យសារ      ព័ត៌មានស្រលាញ់​ យុត្តិធម៌ដឺងថាអតីតចៅអធិការវត្តគោកបញ្ជាន់ភិក្ខុ សេង ថង គង់នៅវត្តគោកបញ្ជាន់ ភូមិចោមចៅ៣ សង្កាត់ចៅមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។

 បានលូចលក់ដីសមោហភាពវត្តគោកបញ្ជាន់ មាន វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ លេខ : 12050512-1054 ចុះថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០០៥។ មានទំហំ 36656mបច្ចុប្បន្នឋិតនៅភូមិចោមចៅ ៣សង្កាត់ចោមចៅ ២ខណ្ឌពោធី៍សែនជ័យរាជធានីភ្នំពេញ ។ ​ យោង៖ កិច្ចសន្យាលក់ទិញដីស្រះព្រះទន្លេភាគគីអ្នកលក់ភិក្ខុ សេង ថង លក់តម្លៃក្នុង ១មស្មើនឹង 190$ ស្មើនឹង 6.964640$​ ភាគគីអ្នកទិញឈ្មោះ ឈុន ឈួន និងឈ្មោះ ហ៊ើ ជៀនភីង ប្រការ១ ភិក្ខុ សេង​ ថង ទទួលប្រាក់កក់ចំនួន 100.000$  ពីភាគគីអ្នកទិញឈ្មោះ ឈុន ឈួន និងឈ្មោះ ហ៊ើ ជៀនភីង ដូចមានកិច្ចសន្យាលក់ទិញដីស្រះព្រះទន្លេចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ភិក្ខុ សេង ​ថង បានទទួលប្រាក់កក់ចំនួន 100.000$ មានលិខិតប្រគល់ទទួលប្រាក់ថ្លៃ លក់ទិញដីស្រះព្រះទន្លេ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ អំពើទុច្ចរិតរបស់ភិក្ខុ សេង ថង ខាងលើនេះហើយទើបគណៈសង្ឃនាយក ចេញសេចក្ដីសម្រេចលេខ ២០៨/១៩ ស.ន.ក.ជ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ សម្រេច ប្រការ១ ត្រូវបានបញ្ជប់មុខដំណែងភិក្ខុ សេង ថង ពីចៅអធិការវត្តគោត្តមរង្សី (វត្តគោកបញ្ជន់)និងធម្មធរអនុគណ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។                        នៅមានត….! 

           

Leave a Reply

Your email address will not be published.