ផ្ដន្ទាទោសឧក្រិដ្ឋជនជាតិថៃម្នាក់ដាក់ពន្ធនាគារអស់មួយជីវិតពាក់ ព័ន្ធករណីនាំគ្រឿងញៀនជាង៥០គីឡូក្រាមឆ្លងដែន…
ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៣ បានប្រកាសសាលក្រមផ្តន្ទាទោស លើឧក្រឹដ្ឋជនជាជនជាតិថៃម្នាក់ជាឈ្មួញរត់ពន្ធគ្រឿងញៀនដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ចូលថវិការរដ្ឋចំនួន៨០ លានរៀល ក្រោមការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនខុសច្បាប់ ។
ជនជាប់ចោទមានឈ្មោះ ស៊ុរ:ឆ័យ ខាំកែវ (SURA-CHAI KHAMKAEW) ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិថៃ ។
កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ តំណាងអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរ លើសំណុំរឿងឧក្រិដ្ឋជនដែលជាជនជាតិថៃម្នាក់នេះជាប់ចោទពីបទដឹក ជញ្ជូនគ្រឿងញៀនជាង៥០គីឡូក្រាម ឆ្លងដែនពីប្រទេសជិត ខាងចូលមកកម្ពុជា ដោយជាប់អន្ទាក់សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ។
នៅវេលាម៉ោង២ នឹង៤០នាទីយប់ឈានចូលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ កម្លាំងសមត្តកិច្ចជំនាញការិយាល័យទី៩ នៃមន្ទីរប្រឆាំងគ្រឿងញៀន
បានការបង្ក្រាប ករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់មួយករណី ។ លទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិថៃ នឹងចាប់យកវត្ថុតាងសារធាតុញៀន ប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ៥០ គីឡូ និង៨០.២៤.ក្រាម នៅចំណុចផ្លូវវិមាន ឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ៕
ប្រភព ( មករា)












