ព្រោះតែសត្វគោមួយក្បាលបណ្តាលឲ្យបុរសម្នាក់បានស្លា_ប់ ខណកំពុង:ជិះម៉ូតូឆ្លងផ្លូវលឿនពេក….

កំពង់ស្ពឺ:បុរសម្នាក់បានស្លា_ប់ភ្លាមៗនៅនឹងកន្លែងកើតហេបន្ទាប់ពីជិះម៉ូតូក្នុងល្បឿនមិនប្រយ័ត្នបុកសត្វគោដើរឆ្លងផ្លូវត្រង់ចំណុចខាងកើតក្លោងទ្វាវត្តអង្គតាភែម។ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៤៣ ក្នុងភូមិស្រែមាន់ ឃុំស្រង់ ស្រុគងពិសី ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៦និង៣៥នាទីល្ងាចថ្ងៃទី១ខែឧសភាឆ្នាំ២០២៣។ មន្ត្រីនគរបាលស្រុកបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះសិទ្ធ ធិ ភេប្រុសអាយុ២៤ឆ្នាំរស់នៅភូមិស្រែមាន់ ឃុំស្រង់ ស្រុងគងពិសី ជិះម៉ូតូម៉ាកហុង ដាសេ១២៥ សេរីឆ្នាំ២០២២ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1JM-6449។បើកបរពីទិសខាងកើតមកលិចលុះមកដល់ចំណុចកើតហេតុខាងលើក៏បានជ្រុលចង្កូត បុកគោ ញីមួយក្បាលពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលជនរងគ្រោះស្លា_ប់នៅនិងកន្លែងកើតហេតុតែម្តង ។ ប្រភពបានបន្តទៀតថាជនរងគ្រោះមិនពាក់មួកសុវត្ថិភាព ចំពោះស_ពសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកគោយកមករក្សាទុកនៅអធិការនគបាលស្រុក ជំនាញកំពុងសហការស្រាវជ្រាវរកម្ចាស់៕

Leave a Reply

Your email address will not be published.