ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ២នាក់ទៅកាន់តុលាការ…
ភ្នំពេញ-លោកវរសេនីយ៍ឯកប៊ុត សត្យានាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថានៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣វេលាម៉ោង១៥និង១០នាទីកម្លាំងជំនាញរបស់ការិយាល័យបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស នាំគ្នាផ្លោះរបងចូលទៅក្នុងផ្ទះប្រជាពលរដ្ឋធ្វើសកម្មភាពឆ្កឹះសោទ្វារផ្ទះលួចយកម៉ូតូចំនួន០៣គ្រឿងមានម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ក្រហម សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខភ្នំពេញ1CV-7757ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៨ពាក់ផ្លាកលេខកណ្តាល1AA-3338និងម៉ូតូម៉ាកហុងដាហ្សូមមើ ពណ៌ ស សេរី២០១៦ ពាក់ផ្លាកលេខភ្នំពេញ1FZ-7059) នៅចំណុចផ្ទះជួលលេខ១៩អា ផ្លូវលេខ២២៧ ក្រុម១០ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ៖
ទី១-ឈ្មោះ អាន ចាន់រិទ្ធ ភេទ ប្រុស អាយុ ២០ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅស្នាក់នៅផ្ទះលេខ២៥បេ ផ្លូវលេខ៣៦២ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
២-ឈ្មោះមេ សាវ័ន ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
ជនរងគ្រោះឈ្មោះ៖
-ឈ្មោះព្រំ បូរី ភេទប្រុស អាយុ២៩ ឆ្នាំ មានទីលំនៅផ្ទះជួលលេខ១៩អា ផ្លូវលេខ២២៧ ក្រុម១០ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មុខរបរ រត់ម៉ូតូកង់បី ។
-ឈ្មោះជីម សុខរីម ភេទប្រុស អាយុ២០ ឆ្នាំមានទីលំនៅផ្ទះជួលលេខ១៩អា ផ្លូវលេខ២២៧ ក្រុម១០ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មុខរបរនិស្សិត ។
-ឈ្មោះគង់ ចាន់លាប ភេទប្រុស អាយុ២០ ឆ្នាំ មានទីលំនៅផ្ទះជួលលេខ១៩អា ផ្លូវលេខ២២៧ ក្រុម១០ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មុខរបរ និស្សិត ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០១ និង៣០ នាទីរំលងអាធ្រាត្រមានករណីជនសង្ស័យនាំគ្នាផ្លោះរបងចូលទៅក្នុងផ្ទះប្រជាពល
រដ្ឋធ្វើសកម្មភាពឆ្កឹះសោទ្វារផ្ទះលួចយកម៉ូតូចំនួន ០៣ គ្រឿងរបស់ជនរងគ្រោះជាបន្តបន្ទាប់
អស់ចំនួន០៣ គ្រឿង រួចនាំគ្នាគេចខ្លួនបាត់អស់ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី
ភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕












