ទីបំផុតក្រុមចោរប្លន់ប្រដាប់អាវុធដែលបានសច្ចាថាមិនឲ្យប៉ូលិសចាប់ខ្លួនបានទាំងរស់សុខចិត្តស្លាប់ ត្រូវបានប៉ូលិសបាញ់សម្លាប់២នាក់ខណ:នាយរងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលម្នាក់រងរបួស…

 

ភ្នំពេញ-មានករណីតាមបង្ក្រាបក្រុមជនសង្ស័យ ជាមុខសញ្ញាកាច់កលួចម៉ូតូ និងលួចរថយន្ត យ៉ាងសកម្ម ដោយមានអាវុធ ដែលតែងតែបាញ់គម្រាមជនរងគ្រោះពេលចេញធ្វេីសកម្មភាពប្លន់ឬលួចនាពេលកន្លងមក។

នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ កម្លាំងនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញបានដេញបង្ក្រាបមុខសញ្ញាលួចនិងប្លន់យ៉ាងសកម្ម ដែលមានអាវុធជាប់នឹងដៃ ហេីយបានបាញ់ស្រោចមកលេីសមត្ថកិច្ច ដែលបណ្តាលឲ្យនាយរងការិយាល័យព្រទ ស្រាល ម្នាក់រងរបួសត្រង់ជេីង ខណ:នោះដេីម្បីការពារខ្លួនសមត្ថកិច្ចបានប្រេីប្រាស់សិទ្ធការពារខ្លួន ដោយបាញ់តបតវិញ បណ្តាលឲ្យជនសង្ស័យ ២នាក់ស្លា_ប់នៅនឹងកន្លែង ។
លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិសែនជ័យបានឲ្យដឹងថាកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣កន្លងទៅនេះកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យបានបង្រ្កាបក្រុមចោរប្លន់ប្រដាប់អាវុធខាងលើនិងឃាត់ខ្លួនបានបក្ខពួករបស់ពួកគេម្នាក់ តាមចម្លើយសារភាពរបស់ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មេរបស់ពួកគេឈ្មោះធា ដោយក្រុមគេមានអាវុធខ្លីនិងវែងដើម្បីចេញទៅធ្វើសកម្មភាពប្លន់ម្តង ហើយពួកគេបានស្បថសច្ចាថា ដរាបណាពួកគេនៅមានជិវិតពួកគេមិនឲ្យប៉ូលិសចាប់ខ្លួនទាំងរស់បានងាយនោះទេ ពួកគេសុខចិត្តស្លា_ប់ ។
គ្រាន់តែឮពាក្យសម្តីរបស់ក្រុមចោរខាងលើនេះភ្លាមៗ កម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យ សហការណ៍ជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រដាប់ដោយអាវុធគ្រប់ដៃនិងអាវក្រោះបើកការស្រាវជ្រាវ ខណៈជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាបម្រុងនិងចូលយករថយន្តមួយគ្រឿងដែលពួកគេយកមកអ៊ុតស្គុតនៅម្តុំវត្តអង្គតាមិញ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ បានបាញ់តបគ្នាផ្អើលឈុល បណ្តាលឲ្យជនសង្ស័យ២នាក់បានស្លា_ប់និងប៉ូលិសម្នាក់រងរបួសដោយគ្រាប់កាំភ្លើងរបស់ចោរ៕

Leave a Reply

Your email address will not be published.