សង្ស័យតែប្រើប្រាស់គ្រឿងញៀនលើសកំរិត បុរសជនជាតិចិនម្នាក់លោតធ្លាក់ទឹកស្អុយបណ្តាលឲ្យឈ្លក់ស្លា_ប់…
ភ្នំពេញ-បុរសជនជាតិចិនម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លា_ប់ក្នុងប្រឡាយទឹកស្អុយបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ដោយហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅក្នុងប្រឡាយបង្ហូរទឹកស្អុយ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ស_ពបុរសជនជាតិចិនខាងលើនេះពុំទាន់បានស្គាល់អត្តសញ្ញាណនោះទេ មានសម្បុរស កម្ពស់១•៧០ ស្លៀកខោជើងខ្លីព៍ណប្រផេះ អត់មានពាក់អាវ ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលរស់នៅក្បែទីតាំងកើតហេតុខាងលើនេះបានបង្ហើបឲ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់តែងតែឃើញបុរសជនជាតិចិនខាងលើនេះដើរនិយាយតែឯង ហើយបានបម្រុងលោតចុះក្នុងប្រឡាយទឹកស្អុយនេះជាច្រើនដងដែរតែត្រូវបានពួកគាត់នាំគ្នាជួយឃាត់ទាន់ លុះនៅយប់រំលងអាធ្រាតនៅមុនពេលកើតហេតុ ពួកគាត់បានឮសម្លេងបុរសខាងលើនេះនិយាយជាភាសាចិនតែម្នាក់ឯង លុះព្រឹកឡើងក៏ប្រទះឃើញឃើញរូបគាត់បានដេកស្លា_ប់ក្នុងប្រឡាយបង្ហូរទឹកស្អុយបង្កឲ្យមានការភ្ញាក់ផ្អើល រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗផងដែរ ក្រោយពេលសមត្ថកិច្ចប៉ុស្តិនគរបាលសង្កាត់ទួលសង្កែទី១បានទទួលព័ត៍មានថាមានមនុស្សស្លា_ប់ក្នុងទឹកស្អុយនេះភ្លាមកម្លាំងសមត្ថកិច្ចក៏បានចុះមកហ៊ុំព័ទ្ធទីតាំកើតហេតុនិងបានរាយការបន្តទៅខាងជំនាញនគរបាលខណ្ឌឬស្សីកែវនិងកម្លាំងជំនាញការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកពិនិត្យស_ពបុរសជនជាតិចិនខាងលើនេះ ក្រោយពេលកម្លាំងជំនាញបានធ្វើការពិនិត្យស_ពរួចរាល់ សមត្ថកិច្ចបានបញ្ជាក់ថា ស_ពបុរសជនជាតិចិនខាងលើនេះស្លា_ប់ដោយសាឈ្លក់ទឹកថប់ដង្ហើម ខណ:ពេលដែលរូបគាត់លោតទៅកប់និងភក់។
ស_ពត្រូវបានសមត្ថកិច្ចដឹកយកតម្កល់ទុកនៅវត្តស្ទឹងមានជ័យដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសាចើញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯប្រទេសកំណើតវិញ។
#គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌













