រាជរដ្ឋាភិបាលកម្ពុជា សម្រេច បញ្ចប់មុខតំណែង លោក បែល វ៉ាន់ដែត…

 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាសម្រេចបញ្ចប់មុខតំណែងលោក បែល វ៉ាន់ដែត ពីអគ្គនាយករងនៃអគ្គនាយកដ្ធានរដ្ឋបាលនិងកិច្ចការទូទៅ នៃរដ្ឋបាលលេខាធិការដ្ធានអាកាសចរស៊ីវិល ។

សូមរំលឹកថា .កាលពីយប់ថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០២៣ កន្លងផុតមានករណីរឿងចរាចរណ៍នៅតាមផ្លូវបន្តិចបន្តួចរវាងរថយន្តទំនើប២ គ្រឿង តែរឿងចរាចរណ៍តាមផ្លូវប្តិចបន្តួចសោះ បានធ្វើឲ្យលោក បែល វ៉ាន់ដែត បើករថយន្ត Land Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-0199 បានបើកដេញតាមរករឿងចង់បុកអ្នកបើករថយន្ត Ford Ranger មួយគ្រឿងទៀត រហូតមកដល់ផ្ទះនៅក្នុងបុរី ជីបម៉ុង ផ្លូវជាសុផារ៉ា  ។

បន្ថែមពីលើនេះ ម្ចាស់រថយន្ត Land Rover ដែលត្រូវបានគេស្គាល់ថា មានឈ្មោះ បែល វ៉ាន់ដែន ថែមទាំងយកកាំភ្លើងមកភ្ជង់អ្នកបើករថយន្តFord ទៀតផង ។

Leave a Reply

Your email address will not be published.