សម្ដេចតេជោ ហ៊ុន សែន ប្រកាសជូនរង្វាន់ដល់កីឡាប្រដាល់ Thiago Teixeira សញ្ជាតិ ប្រេស៊ីលនិងពិចារណាស្នើសុំផ្តល់សញ្ជាតិខ្មែរ…
ភ្នំបេញ ៖ លើបណ្ដាញសង្គមតេលេក្រាមផ្លូវការនៅព្រឹកថ្ងៃទី ៨ខែ មេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាបាន ប្រកាសជូនរង្វាន់ដល់កីឡាប្រដាល់Thiago Teixeira សញ្ជាតិ ប្រេស៊ីល ចំនួន២ម៉ឺនដុល្លារនិង ពិចារណាក្នុងការ ស្នើសុំផ្តល់ សញ្ជាតិ ខ្មែរដល់កីឡាករបរទេសរូបនេះ ដែលបាន ប្រកួត ខ្នាតពិភព លោកនៅប្រទេសអាល្លឺម៉ង់និងបានឈ្នះលើគូ ប្រកួតជាជនជាតិអង់គ្លេស។
ជាមួយរូបថតមួយសន្លឹក សម្ដេចតេជោ ហ៊ុន សែន បាន បញ្ជាក់លើ បណ្ដាញតេលេក្រាមថា “ដើម្បីជាការលើកទឹកចិត្ត ខ្ញុំសូម ចូលរួម ជួយឧបត្ថម្ភដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិ ប្រេស៊ីល នូវថវិកាចំនួន២០,០០០ដុល្លារ។ មួយវិញទៀតប្រសិនបើ មិន ខុសទាស់ផ្នែកផ្លូវច្បាប់ណា
មួយរបស់ប្រេស៊ីល ខ្ញុំនឹងស្នើទៅព្រះ មហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago” ។
សូមរំលឹកថា ក្រោយចប់ការប្រកួត WMO ឆ្លើយតបនឹងសំនួររបស់ពិធីករ អ្នកប្រដាល់ Thiago បាននិយាយថា ជាដំបូងសូមថ្លែងអំណរ ព្រះគុណព្រះ យេស៊ូ និង សូមអរគុណដល់អ្នកគាំទ្ររបស់ខ្ញុំគឺ Rami អរគុណ អ្នកម្តាយរបស់ខ្ញុំនៅប្រេស៊ីលហើយ អរគុណអ្នកគាំទ្រគុនខ្មែរ។សូមអរគុណខ្លាំងណាស់ដល់អ្នកគាំទ្រកម្ពុជា ពួកគាត់ស្រឡាញ់ ចូលចិត្តខ្ញុំខ្លាំងណាស់ ។
សូមជម្រាបថា បន្ទាប់ពីឈ្នះខ្សែក្រវាត់មួយថៃពិភពលោក WMO នៅប្រទេសអាល្លឺម៉ង់កាលពីយប់ថ្ងៃទី១មេសា អ្នកប្រដាល់ Thiago ត្រូវបានដកហូតខ្សែក្រវាត់ WMO វិញ ក្រោយពិនិត្យឃើញថាបាន ល្មើសនឹងច្បាប់របស់ សមាគមប្រដាល់មួយថៃពិភពលោក (World Muaythai Organization)។ ក្រោយមានការប្រកាសដកខ្សែក្រវាត់ពី Thiago ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួយឧបត្ថម្ភថវិកាចំនួន ១ ០០០ដុល្លារ, ឧកញ៉ា ស្រី ចាន់ថន ក៏ប្រកាសជួយ ៣ ៥០០ដុល្លារ និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកជំទាវ ភឿង សកុណា ក៏បានជួយ Thiago ចំនួន ១ ០០០ដុល្លារផងដែរ ៕












