រថយន្តស៊េរីទំនើបម៉ួយគ្រឿងម៉ាកលុចស៊ីស៥៧០រយ៉ែបុកម៉ូតូកង់៣បណ្តាលឲ្យរងរបួស៣នាក់និងបុករនាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៥ផ្ទាំង…

 

ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តលុចសុីសLX570 រយ៉ែថយក្រោយយ៉ាងលឿនជ្រុលទៅបុកម៉ូតូកង់៣ និងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យកល់ជាប់លេីទ្រូងផ្លូវ និងធ្វេី ឱ្យបុរសពីរនាក់រងរបួស ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ និង៥០នាទីព្រឹកថ្ងៃទី០៣ មេសា ២០២៣ នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកេីតហេតុបានប្រាប់ឱ្យដឹងថា មុនកេីតហេតុ គេឃេីញបុរសម្នាក់បានបេីក រថយន្តបង្កម៉ាក លុចសុីស LX570 ពណ៌ស្ក ពាក់ផ្លាក លេខ ភ្នំពេញ 2AT-8288 ដោយរយ៉ែចេញពីធនាគារ ស្ថាបនា យ៉ាងលឿនមកបុកឡំប្រឺតា មួយគ្រឿងដែលបេីកបរដោយបុរសម្នាក់កំពុងដឹកភ្ញៀវ ជាបុរសម្នាក់ទៀត កំពុងធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងមកជេីងក្នុងល្បឿនល្មម ចំពីចហៀងពេញទំហឹង បណ្ដាលឱ្យខ្ទាតមកបុករបាំងថ្មពុះចែកទ្រូងផ្លូវបន្ថែមបាក់អស់៥កង់ កល់ជាប់ទាំងរថយន្តបង្កនិងឡំប្រឺតា រងការខូចខាតយ៉ាងដំណំ ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ មានបុរសពីរនាក់ មម្នាក់ជាម្ចាស់ម៉ូតូកង់៣ និងម្នាក់ជាភ្ញៀវ ជនជាតិបរទេសធ្វេីដំណេីរបានរងរបួស និងបានទៅមន្ទីរពេទ្យដេីម្បីពិនិត្យរបួសផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ សហការជាមួយមន្ត្រីជំនាញចរាចរណ៍មកធ្វេីការវាស់វែងយករថយន្តបង្ក ននិងម៉ូតូកង់៣ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីដោះស្រាយគ្នាតាមច្បាប់នាពេលក្រោយ ៕

Leave a Reply

Your email address will not be published.