បុរសជនជាតិម៉ាឡេស៊ីម្នាក់ត្រូវបានដំរីបុកបណ្តាលឲ្យរងរបួសធ្ងន់ខណ:ចូលទៅបាញ់ថ្នាំសណ្តំ…

 

ខេត្តមណ្ឌលគិរី-លោកវរសេនីយ៍ឯក យ៉ម ហ៊ុនអេង អធិការនគរបាលស្រុកកោះញែក បានឱ្យដឹង នៅវេលាម៉ោង៨ និង ១៥នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ មានករណីដំរីព្រៃបុកជនជាតិបរទេសម្នាក់ នៅចំណុចត្រពាំងមេតយ ស្ថិតក្នុងទឹកដីឃុំពូជ្រៃ ស្រុកពេជ្រដា ជនរងគ្រោះមានឈ្មោះ រ៉ូ ផាន់ ភេទប្រុស  អាយុ ប្រហែល ៣០ ឆ្នាំជាជនជាតិម៉ាឡេស៊ី បម្រើការងារ អោយ អង្កការWWF (សត្វដំរី) បានទៅបាញ់ថ្នាំសណ្ដំ ដើម្បីដាក់កាមេរ៉ានៅប្រឡៅក ប៉ុន្តែមិនទាន់បានបាញ់ផង ត្រូវបានដំរីបោលបុកពីក្រោយដោយប្រើភ្លុកធ្លុះពីខ្នងធ្លាយមកខាងមុខក្រោមដោះ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមការងាររបស់អង្គការ WWF ដឹកទៅសង្គ្រោះមន្ទីពេទ្យបង្អែក ខេត្តមណ្ឌលគិរី និងបន្តដឹកតាមកន្ទុំរុយទៅសង្គ្រោះនៅរាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published.