ក្មេងស្រី៥នាក់ចុះទៅហែលទឹកស្រះលេងបណ្តាលឲ្យលង់ទឹកស្លា_ប់យ៉ាងអណោចអធម…
ខេត្តបាត់ដំបង-នៅថ្ងៃទី៣០,ខែមីនា,ឆ្នាំ ២០២៣នៅវេលាម៉ោងប៉ុន្មាន១២:០០នាទី
ថ្ងៃត្រង់ មានករណីបាត់ ក្មេងស្រីចំនួន០៥នាក់មាន៖
១.ឈ្មោះវុធ អី អាយុ៧ឆ្នាំ ភេទស្រី
២.ឈ្មោះជា ស្រីខឿន អាយុ១១ឆ្នាំភេទស្រី
៣.ឈ្មោះ លួង លីតា អាយុ៩ឆ្នាំ ភេទស្រូ
៤.ឈ្មោះធីម ម៉េងលី អាយុ៩ឆ្នាំ ភេទស្រី
៥.ឈ្មោះវ៉ាន់ គឹមហៀង អាយុ៩ឆ្នាំ ភេទស្រី
រហូតដល់វេលាម៉ោង១៧:២០ នាទីទើបមានប្រជាពលរដ្ឋបានរកឃើញស_ពក្មេង
ស្រីទាំង០៥នាក់នៅក្នុងស្រះទឹកក្រោយសាលាបឋមសិក្សា ស្រឡៅទង ក្មេង
ស្រីរងគ្រោះទាំង០៥នាក់ រស់នៅក្រុមទី០១ក្នុងភូមិស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។
តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា មូលហេតុដែលក្មេងស្រីទាំង
៥នាក់ស្លា_ប់ គឺដោយសារពួកគេទាំង៥នាក់បានចុះទៅហែលទឹកស្រះលេង
ដោយជំរៅទឹកជ្រៅពេកហើយមិនសូវចេះហែលទើបបណ្តាលឲ្យលង់ទឹកឈ្លក់ដង្ហើមស្លា_ប់នៅក្នុងទឹកស្រះតែម្តង៕
ពេលនេះស_ពបានបញ្ជូនឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាម
ប្រពៃណី។












