ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយបានបណ្តាលអោយបុរសម្នាក់ស្លា_ប់បាត់បង់ជីវិ_តភ្លាមៗនៅកន្លែង…!

 
ខេត្តកែបៈ មន្ត្រីសាលាឃុំម្នាក់ បានស្លា_ប់នៅនឹងកន្លែង ព្រោះតែបើក រថយន្ត បុកបង្កាន់ដៃស្ពានរួចក្រឡាប់ដោយ
ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៦
ខែមីនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវ ស្របមាត់សមុទ្រ ស្ថិតភូមិកែប សង្កាត់កែប ក្រុងកែប។
ជនរងគ្រោះ ឈ្មោះ ពោញ សំបូរ ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជាជំនួយការស្មៀន សាលាឃុំអង្កោល មានទីលំនៅភូមិ
ទួលសាង៉ាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅចំណុចស្ពានព្រែក កែប តាមបណ្តាយផ្លូវស្របមាត់សមុទ្រ ឆ្ពោះទៅឆ្នេរអង្កោល គឺរថយន្តបាន ក្រឡាប់ដោយខ្លួនឯង បណ្តាលឱ្យអ្នកបើកបរ ស្លា_ប់ភ្លាមៗតែម្តង។
ក្រោយកើតហេតុ រថយន្តសង្គ្រោះ បានដឹកស_ពជនរងគ្រោះ ទៅកាន់លំនៅស្ថាន ប្រគល់ជូនសាច់ ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី។
ចំណែករថយន្ត ដែលរងការខូចខាត ត្រូវសមត្ថកិច្ច ប្រគល់ឱ្យក្រុមគ្រួសារ យកទៅជួសជុល ប្រើប្រាស់វិញ៕

Leave a Reply

Your email address will not be published.