កម្លាំងជំនាញអធិការដ្ឋាននរគបាលស្រុកគិរីវង់បានឃាត់ខ្លួនមុខសញ្ញាជនសង្ស័យបីនាក់ពាកព័ន្ធករណីចែកចាយសារធាតុញៀនខុសច្បាប់…

 

ខេត្តតាកែវ ៖ ថ្ងៃទី២៦ ខែ មីនា ឆ្នាំ២០២៣ វេលាម៉ោង១២ នឹង ២៤ នាទីកម្លាំងជំនាញអធិការដ្ឋាននរគបាលស្រុកគិរីវង់បានទទួលពត៌មានពីប្រជាពលរដ្ឋថាមានករណីចែកចាយសារធាតុ

ញៀនខុសច្បាប់នៅរោងចិញ្ចឹមមាន់ជល់របស់ឈ្មោះ ជ័យ មរកត ហៅឆេះ ស្ថិតនៅចំណុចដីចំការជើងភ្នំ ខាងលើភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ លោកវរសេនីយ៍ទោ ហៀម ស្រីម អធិការរងទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងចុះដល់ទីតាំងមាត់ទ្វារបងខាងមុខរោងចិញ្ចឹមមាន់ជល់ ស្រាប់តែឈ្មោះ ជ័យ មរកត ហៅឆេះបានស្ទុះរត់គេចខ្លួនឡើងទៅលើភ្នំបាត់ នៅសល់តែមុខសញ្ញាសង្ស័យចំនួនបីនាក់មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះស៊ុម ប៊ុនរ៉ុងភេទ ប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិជ្រោយ ឃុំព្រះបាទជន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

២-ឈ្មោះ ចៅ ជូយ ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិវៀតណាម មានទីលំនៅភូមិស៊ិនតូ ឃុំស៊ិនតូ ស្រុកទិនបៀងខេត្តអាងយ៉ាង។

៣-ឈ្មោះចាំង ជុងហុងភេទប្រុសអាយុ២៨ឆ្នាំ ជាជនជាតិវៀតណាម មានទីលំនៅភូមិស៊ិនតូ ឃុំស៊ិនតូ ស្រុកទិនបៀង ខេត្តអាងយ៉ាង។

សមត្ថកិច្ចឃាត់បានវត្ថុតាងរួមមាន ៖

  • – ម្សៅក្រាមថ្លាព៌ណសចំនួន២កញ្ចប់និង ថង់សំរាប់វិចខ្ចប់ថ្នាំញៀនមួយចំនួន។
  • – ទូរស័ព្ទដៃ ម៉ាកVIVO នឹងម៉ាកOPPO ចំនួន២គ្រឿង
  • – ម៉ូតូ ម៉ាក RSX ព៌ណខ្មៅលាយក្រហមគ្មានស្លាកលេខ នឹង ម៉ាកSIRIUSពណ៌សលាយខ្មៅ

ពាក់ស្លាកលេខ66-R142056

  • – ដែកឆាបកែច្នៃចំនួន១ដើម

បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាម និតិវិធីច្បាប់ ។

 

Leave a Reply

Your email address will not be published.