អាសូ!ណាស់បុរសម្នាក់ជិះម៉ូតូទៅមើលប្រពន្ធសម្រាលកូនដល់ពាក់កណ្តាលផ្លូវត្រូវរថយន្តបុកស្លា_ប់…
កំពង់ឆ្នាំង÷ករណីចរាចរណ៍មួយដល់រន្ធ_ត់មួយរវាងរថយន្តនឹងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ ជាម្ចាស់ម៉ូតូ ស្លា_ប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងការពីវេលាម៉ោង ៥នឹង២៨នាទីព្រឹក ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងភូមិតាប៉ាង ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
យោងតាមប្រភពពីរកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកHonda dream ពាក់ផ្លាកលេខ តាកែវ 1V-3311 ធ្វើដំណើរពីភ្នំពេញឆ្ពោះទៅ ភ្នំក្រវាញ បើកបរពីកើតទៅលិច មកដល់ត្រង់ចំណុចកើតហេតុភូមិឃុំខាងលើ ក៏បានបុកគ្នាជាមួយនឹងរថយន្តមួយគ្រឿងម៉ាក់Alphard ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ 2BT-9188 បើកបរដោយបុរសជាជនជាតិចិន គោលដៅពីរខេត្តឆ្ពោះទៅ ក្រុងភ្នំពេញ ពីរលិចទៅកើត បញ្ជ្រាស់ទិសគ្នា បណ្ដាលឱ្យ បុរសជាម្ចាស់ម៉ូតូស្លា_ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ស_ពជនរងគ្រោះមានឈ្មោះ នម វ៉ាន់ស៊ីន ភេទប្រុស អាយុប្រហែល ២៨ ឆ្នាំ មានស្រុកកំណើត ឃុំព្រែកស្លឹក ស្រុកទ្រាំង ខេត្តតាកែវ នឹងមានប្រពន្ធជាអ្នករស់នៅ ភ្នំក្រវាញខេត្តពោធិ៍សាត់។
រីឯម្ចាស់រថយន្តជាជនជាតិចិន ត្រូវបាន សមត្ថកិច្ចចាប់បានភ្លាមៗ រួចក៏បញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលចរាចរណ៍ ខេត្តកំពង់ឆ្នាំង ។
ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ជំនាញចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែង រី ឯរថយន្ត និងម៉ូតូយកទៅរក្សាទុក នៅសាលាស្រុក បរិបូរណ៍ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ។
ចំណែកស_ពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕












