ភ័យរត់លើកខោ ស្ទើរតែមិនចង់ទាន់ខណ:កំពុងតែអង្គុយបត់ជើងធំ ក្រឡេកមើលឃើញស_ពបុរសម្នាក់ច_ងកនៅលើដើមឈើក្នុងដីឡូត៍មួយកន្លែងនៅផ្លូវ៥០ម៉ែត្រ…

 

 

ភ្នំពេញ បុរសម្នាក់បានចូលទៅក្នុងដីឡូងមួយកន្លែងកំពុងតែអង្គុយបត់ជើងរួចក៏បានក្រឡេកទៅមើលដើមឈើ។នៅក្នុងដីឡូក៏ប្រទះឃើញបុរសម្នាក់បានច_ងកសម្លា_ប់ខ្លួនក៏រត់ប្រាប់ប្រធានភូមិ ដើម្បីរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យកន្លែងកើតហេតុ   ហេតុនេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ ។

ស_ពបុរសដែលចងកសម្លា_ប់ខ្លួនខាងលើនេះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ទេ  អាយុប្រហែលជាង៣០ឆ្នាំ ពាក់អាវផ្កាដៃវែង ស្លៀកខោជើងវែងពណ័ក្រម៉ៅ ពាក់ស្បែកជើងប៉ាតា ។

បេីតាមប្រភពព័ត៍មានបានប្រាប់ឲ្យដឹងថា  មុនពេលកើតហេតុមានបុរសម្នាក់បានដេីរចូលដីឡូត៍ខាងលេីដេីម្បីបត់ជើង នៅពេលដែលកុំពុងអង្គុយបត់ជេីង  ក៍ប្រទះឃើញមនុស្សប្រុសច_ងក នៅលើដើមឈើហើយរាយការណ៍ប្រាប់មេភូមិ   មេភូមិក៏បានរាយការណ៍បន្តប្រាប់នាយប៉ុស្តិ៍នគរបាលសង្កាត់ព្រៃស

ក្រោយពីទទួលបានព័ត៌មានថាមានមនុស្សច_ងកនៅដីឡូត៍ខាងលើសមត្ថកិច្ចប៉ុសិ៍តនគរបាលរដ្ឋបាលព្រៃសក៏បានចុះមកដល់កន្លែងកើតហេតុក៏បានឃើញបុរសខាងលើចងកនៅដើមឈើពិតប្រាកដមែន   រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញ  នៃអធិការខណ្ឌដង្កោដើម្បីរាយការណ៍ទៅសមត្ថកិច្ចជំនាញកុសលវិច្ច័យស្នងការរាជធានីភ្នំពេញចុះមកពិនិត្យស_ព។

តាមការសន្និដ្ឋាននិងការពិនិត្យវិភាគកោសល្យវិច័្ចយរបស់កំលាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង លោកវេជ្ជបណ្ឌិត នង សុវណ្ណារត្ន័ គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញគឺជនរងគ្រោះស្លា_ប់ដោយធ្វើអត្តឃា_តច_ងកសម្លា_ប់ខ្លួនពិតប្រាកដមែន ដោយយកខ្សែស្បែកជើងចងភ្ជាប់និងមែកឈើ ។

បច្ចុប្បន្ន៖សាកស_ពប្រគល់ជូនសាលាសង្កាត់ព្រៃស ដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួលយល់ស_ពទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.