ឯកអគ្គរាជទូតអូស្ត្រាលី សន្យាចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ថា នឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរជាងមុន…

 

ក្នុងពេលអញ្ជើញជួប សម្តែងការគួរ សម ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ ២០២៣ នៅវិមានសន្តិភាព លោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរាជទូត អូស្ត្រាលី ប្រចាំនៅកម្ពុជា បានប្តេជ្ញាលើកកម្ពស់ទំនាក់ទំនងជាមួយកម្ពុជាឱ្យកាន់តែ ល្អ ប្រសើរ ក្នុងនោះ ពង្រីកការ វិនិយោគ ពាណិជ្ជកម្ម ប្រជាធិបតេយ្យ និងការដោះមីនជាដើម។

ក្នុងជំនួបនេះ លោកឯកអគ្គរាជទូតអូស្ត្រាលី បានជម្រាបសម្តេចតេជោ ហ៊ុនសែន ថា រូបលោករីក រាយដែលបានវិលត្រឡប់មកបំពេញការងារនៅកម្ពុជាជាថ្មីទៀត បន្ទាប់ពីបញ្ចប់ការងារ លើក ដំបូង នៅ កម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកនេះ។ ពេលនេះ លោកបានកត់សម្គាល់ថា កម្ពុជាពិតជាមានការរីក ចម្រើនឆាប់រហ័សមែន គឺខុសគ្នាឆ្ងាយបើធៀបពេលលោកបំពេញការងារ នៅកម្ពុជាកាលពីជាង២០ឆ្នាំមុន។

លោក ចាស្ទីន វ៉ាយអេត បានសន្យានៅចំពោះមុខ សម្ដេចតេជោ ហ៊ុន សែន ថា ជាថ្មីម្ដងទៀត ក្នុងបេសកកម្មការងាររបស់លោកជាឯកអគ្គរាជទូតនៅកម្ពុជា លោកនឹងប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និង អូស្ត្រាលី ព្រមទាំងកិច្ចសហប្រតិបត្តិការដទៃទៀតឱ្យកាន់តែល្អប្រសើរជាងបច្ចុប្បន្ន៕

 

Leave a Reply

Your email address will not be published.