សូមប្រុងប្រយ័ត្នអ្នកដំណើរដែលចូលចិត្តសំញ៉ែងកាបូបនិងទូរស័ព្ទដៃគ្រឿងអលង្ការប្រយ័ត្នចោរឆក់ – ឆក់រាល់ថ្ងៃនៅម្តុំស្ពានអាកាសស្ទឹងមានជ័យ…
ភ្នំពេញ-ជនសង្ស័យមួយក្រុមតែងតែធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិអ្នកដំណើរជារៀងរាល់ថ្ងៃនៅម្តុំស្ពានអាកាសស្ទឹងមានជ័យ ដែលមានព្រំប្រទល់់ជាប់គ្នាចំនួន៣ខណ្ឌរួមមាន-ខណ្ឌមានជ័យ ខណ្ឌបឹងកេងកងនិងខណ្ឌទួលគោក ។
-ករណីឆក់ផ្ទួនៗគ្នា៣ថ្ងៃជាប់គ្នានេះ
នៅព្រឹកថ្ងៃទី១០ខែមិនាឆ្នាំ២០២៣មានករណីចោរឆក់កាបូបពីស្ត្រីបានសម្រេចនៅផ្លូវ២១៧ សង្កាត់បឹងសាឡាងខណ្ឌទួលគោកហើយ នៅព្រឹកព្រឹកថ្ងៃទី១១ខែមិនាឆ្នាំ២០២៣ នៅខាងកើតគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង មានជ័យសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីរងគ្រោះដែលកំពុងតែជិះម៉ូតូបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួសហើយជនសង្ស័យបានយកកាបូបជនរងគ្រោះជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព ហើយនៅព្រឹកថ្ងៃទី១២ ខែមិនាឆ្នាំ២០២៣នេះ មានស្ត្រីជនជាតិចិនម្នាក់ជិះម៉ូតូកង់បីមកពីម្តុំបុរីប៉េងហួតបឹងស្នោ ផ្លូវជាតិលេខ១ ខណ្ឌច្បារ ខណ:មកដល់ម្តុំខាងក្រោយផ្សារសុវណ្ណា ក្នុងភូមិសាស្រ្ត សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ត្រូវបានក្រុមចោរមួយក្រុមបានធ្វើសកម្មភាពឆក់យកកាបូបរបស់គាត់យកទៅបាត់ដោយសុវត្ថិភាពដោយគ្មានការរំខានដល់សមត្ថកិច្ចណាម្នាក់ឡើយ។
ក្រោយពេលកើតហេតុគេឃើញមានកម្លាំងសមត្ថកិច្ចខណ្ឌបឹងកេងកងបួនប្រាំនាក់ចុះមកអង្គុយឆ្មក់ចាំឃ្លាំមើលមុខសញ្ញាក្រុមចោរឆក់យ៉ាងសកម្មខាងលើ តែក្រុមជនសង្ស័យហាក់បីដូចជាដឹងខ្លួនមុនមិនមកឲ្យសមត្ថកិច្ចចាប់ខ្លួនបានងាយៗនោះឡើយ៕














