ជនសង្ស័យពីរនាក់ត្រូវបានកម្លាំង អន្តរាគមន៍ អធិការដ្នាននគរបាលក្រុង ពោធិ៍សាត់ឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន…
ខេត្តពោធិ៍សាត់- ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងដោយមានការសម្របសម្រួលពី ឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអជ្ញាអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់។ ជាក់ស្ដែងនៅថ្ងៃទី០៧ ខែមិនា ឆ្នាំ ២០២៣ វេលាម៉ោង ១៥. ២០ នាទី កម្លាំង អន្តរាគមន៍ អធិការដ្នាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំ នឹង បញ្ជាផ្ទាល់ដោយ លោក វរសេនីយ៍ឯក កែវ សារិ អធិការនគរបាល ក្រុង ពោធិ៍សាត់ បានជិះល្បាតតាមគោលដៅក្នុងភូមិសាស្ត្រ ក្រុងពោធិ៍សាត់ រួចឃាត់បានជនសង្ស័យ ០២នាក់ (ធ្លាប់ជាប់ពន្ធធនាគារ) នៅចំនុចភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានសហការណ៍ជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើការឆែកឆេរនិងឃាត់ខ្លួន ជនសង្ស័យពីរនាក់
មានឈ្មោះ ដូចខាងក្រោម ៖
១. ឈ្មោះ អ៊ុក ឆា ភេទ ប្រុស អាយុ ២១ ឆ្នាំ រស់ នៅ ភូមិ បន្ទាយដី ក្រោម សង្កាត់ បន្ទាយដី ខេត្ត ពោធិ៍សាត់ មុខ របរ មិន ពិតប្រាកដ ។ (ធ្លាប់ ជាប់ ពន្ធនាគារ ពី បទ រក្សា ទុក និងប្រើប្រាស់ នូវ សារធាតុ ញៀន ចំនួន ០២ ឆ្នាំ នៅពន្ធធនាគារខេត្តពោធិ៍សាត់ )
២. ឈ្មោះ អឿន សីហា ភេទ ប្រុស អាយុ ១៨ ឆ្នាំ រស់ នៅ ភូមិ បន្ទាយដី លេី សង្កាត់ បន្ទាយដី ខេត្ត ពោធិ៍សាត់ មុខ របរ មិន ពិតប្រាកដ ។ (ធ្លាប់ជាប់ពន្ធនាគារ ពីបទប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុ ញៀន ចំនួន០១ឆ្នាំ ០៦ខែ នៅពន្ធធនាគារខេត្តពោធិ៍សាត់)
រួមនិងវត្ថុតាងមាន៖
១. ក្រាមពណ៍ ស ថ្លា សង្ស័យ ជា សារធាតុ ញៀន ចំនួន ០២ កញ្ចប់
២. ម៉ូតូ ម៉ាក MSX ពណ៌ ខ្មៅ ចំនួន ០១ គ្រឿង
៣. ទូរស័ព្ទម៉ាក Oppo ពណ៌ ខ្មៅ ចំនួន ០១ គ្រឿង
- បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ ដេីម្បីចាត់ការតាមនីតិវិធី។














