Lexus RX400h មួយគ្រឿងរេចង្កូតធ្លា ក់ប្រឡាយទាំងថ្ងៃ…

 

ភ្នំពេញ: រថយន្តLexus400hមួយគ្រឿងបានចង្កូតធ្លាក់ប្រឡាយទាំងថ្ងៃ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង០០នាទីរសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិព្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាតំបូងគេបានឃើញរថយន្តLexus RX 400hខាងលើដែលពាក់ស្លាកលេខ កំពត 2A-0141 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងរហូតបានមកដល់ចំណុចកើតហេតុខាងលើមិនដឹងមូលហេតុអ្វីទើបរេចង្កូតបណ្តាលឲ្យធ្លាក់ប្រឡាយយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាត ចំណែកម្ចាស់រថយន្តរងបួសស្រាល សំណាងមិនប៉ះពាល់ដល់អ្នកដទៃ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងពិនិត្យមើលជាក់ស្តែងរួចរងចាំម្ចាស់ស្ទូចយកទៅជួសជុល៕

Leave a Reply

Your email address will not be published.