ករណីក្មេងទំនើងណាត់វាយគ្នា ត្រូវបានកម្លាំងអាវុធហត្ថខេត្តកណ្តាល ស្រាវជ្រាវនាំមកអប់រំណែនាំ
នៅចំពោះមុខតំណាងគណៈគ្រប់គ្រងសាលា អាណាព្យាបាល និងកម្លាំងសមត្ថកិច្ច អហ ខេត្តកណ្តាល ពួកគេបានឆ្លើយសារភាពថា រូបភាពសកម្មភាពក្នុងវីដេអូ គឺពិតជារូបភាពពួកគេបានធ្វើសកម្មភាពពិតប្រាកដមែន។
ក្រោយពីពួកគេទាំងអស់គ្នា ទទួលស្គាល់នូវទង្វើខុសឆ្គងពីបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន សិលធម៌សង្គម ពួកគេក៏បាន សន្យា ប្តេជ្ញាចិត្ត នៅចំពោះមុខ តំណាងសាលា អាណាព្យាបាល សមត្ថកិច្ច កងរាជអាវុធហត្ថ ថាឈប់ប្រព្រឹត្តរាល់អំពើទាំងឡាយណាដែលប្រាសចាកពីវិនយ័សាលា សីលធម៌សង្គម លិខិតបទដ្ឋានគតិយុទ្ធជាធរមាន ពិសេសជៀសវៀងដាច់ខាតនូវអំពើអបាយមុខ គ្រឿងញៀន បងតូច បងធំ ជាដើម។
ដោយមានការអនុញ្ញាតិពីឯកឧត្តម ព្រះរាជអាជ្ញា អោយឪពុកម្តាយ មកធ្វើលិខិតធានា និងកិច្ចសន្យា យកកូនទៅអប់រំបន្ថែម និងខំប្រឹងរៀនសូត្រ។












