លួចម៉ូតូអ្នកឡើងត្នោតបានសម្រេចហើយជ្រុះស្បែកជើងត្រលប់មករើសស្បែកជើងវិញប្រជាពលរដ្ឋចាប់ក្របួចជាប់ប្រគល់ទៅឲ្យប៉ូលិសចាត់ការ…
ភ្នំពេញ ÷ បុរសម្នាក់មានមុខរបរជាអ្នកឡើងត្នោតជិះម៉ូតូទៅចតចោលក្រោមដើមត្នោតរួចឡើងដាក់ទឹកត្នោត លេចមុខ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងឃើញការឱកាសល្អធ្វើសកម្មភាពកាច់សោរកម៉ូតូត្រូវបានអ្នកធ្វើដំណើរឆ្លងកាត់ប្រទះឃើញឃើញស្រែឆោឡោផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចឡោមព័ទ្ធឃាត់ខ្លួនបានម្នាក់។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលវេលាម៉ោង៣រសៀលថ្ងៃទី១២ខែធ្នូឆ្នាំ២០២៤ ស្ថិតនៅចំណុចក្រោមដើមត្នោតវាលស្រែ ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ អ៊ុល យីន អាយុ៤៦ឆ្នាំ មុខរបរឡើងត្នោតស្នាក់នៅភូមិក្រាំងដូនតី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាកឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AX-6309ទៅឈប់ក្រោមដើមត្នោតនៅវាលស្រែ រួចក៏ឡើងដាក់ទឹកត្នោត ខណៈគាត់កំពុងនៅលើចុងត្នោតក៏លេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកមកឈប់ក្បែរម៉ូតូគាត់ ហើយជនសង្ស័យម្នាក់ចុះធ្វើសកម្មភាពកាច់សោយកម៉ូតូរបស់ហើយបម្រុងនិងជិះរត់គេចខ្លួន ខណៈជ្រុះស្បែកជើងក៏ត្រលប់មករើសស្បែកជើងវិញត្រូវបានអ្នកធ្វើដំណើរឆ្លងកាត់ប្រទះឃើញ ស្រែកឆោឡោផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋឡោមព័ទ្ធឃាត់ខ្លួនជនសង្ស័យបានម្នាក់ប្រគល់ទៅឲ្យសមត្ថកិច្ចនាំយកមកសាកសួរនៅប៉ុស្ដិ៍នគរបាលសង្កាត់ព្រៃស ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រម៉ោល។
ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគបាលរដ្ឋបាលព្រៃសដើម្បីសមត្ថកិច្ចចាត់ការតាមនិតិវិធី ចំណែកជនសង្ស័យសមត្ថកិច្ចតុកំពុងធ្វើការសាកសួរយកចំលើយនិងស្រាវជ្រាវតាមចាប់បក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន៕












