រថយន្តដឹកឆាកដឹកខ្ពស់ពេកបុករនាំងដែកកម្ពស់ផ្លូវត្រូវក្បាលកម្មករ២នាក់រងរបួសធ្ងន់នៅផ្លូវជាតិលេខ៣ …
ភ្នំពេញ ៖ រថយន្តដឹកឆាក មួយគ្រឿងដឹកខ្ពស់ពេកបុកជាមួយនិងរនាំងដែកកម្ពស់ផ្លូវបណ្តាលឲ្យបុរសដែលជាកម្មករតម្លើងឆាក២នាក់រងរបួសធ្ងន់ ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៩. ខែវិច្ឆិកា ឆ្នាំ២០២៤. ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣. សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តដឹកឆាកមួយគ្រឿងព៍ណសឆ្នូតក្រហមពាក់ផ្លាកលេខបាត់ដំបង3A-3831 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនិងកម្មករសរុប៧នាក់ ដឹកសម្ភារៈតម្លើងឆាក ចេញពីម្តុំផ្សារទួលពង្រ ឆ្ពោះទៅកាន់ខេត្តសៀមរាប ខណៈកំពុងបើកបរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង បានបុកជាមួយនិងរនាំងដែកកម្ពស់ផ្លូវកាត់ទទឹងផ្លូវត្រូវក្បាលកម្មករដែលអង្គុយនៅខាងលើ២នាក់បែកក្បាលរយាស់កញ្ចឹងក របួសធ្ងន់២នាក់ត្រូវបានបញ្ជូនទៅតាមរថយន្តសាមុយរបស់អង្គភាព. ង៧០ ទៅធ្វើការសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសះមះ។
ចំណែករថយន្តខាងលើមិនបានឈប់នោះទេបានបន្តដំណើរតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ឆ្ពោះទៅខេត្តសៀមរាបដោយសុវត្ថិភាពមិនឃើញមានសមត្ថកិច្ចចុះមកឃាត់រថយន្តនោះឡើយ៕
See insights and ads
















