លោក មេធាវី លូង សុខា បានដាក់ពាក្យសុំផ្សាយដីកាកោះហៅសហចុងចម្លើយចំនួន២នាក់ក្នុងសំណុំរឿងរដ្ឋប្បវេណី តាមសារព័ត៌មានជាសាធារណៈទៅ ប្រធានសាលាដំបូងខេត្ត ដើម្បីឱ្យចូលបំភ្លឺ បន្ទាប់ពីមិនព្រមចូលខ្លួនតាមដីកាកោះហៅជាច្រើនលើក …

ខេត្តបន្ទាយមានជ័យ ៖ លោក លូង សុខា មេធាវី អត្តលេខៈ ១១៥ ការិយាល័យផ្ទះលេខ ៣៤បេ ផ្លូវលេខ ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាមេធាវីតំណាងដោយអាណត្តិឲ្យ លោកស្រី WANG XUEJIAO បានដាក់ពាក្យស្នើសុំចុះផ្សាយដីកាកោះតាមសារព័ត៌មានជាសាធារណៈទៅ ឯកឧត្តមប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យក្នុងសំណុំរឿងរដ្ឋប្បវេណីលេខៈ ៤៩៥ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ របស់សាលាដំបូងខេត្ត បន្ទាយមានជ័យ។
លោក លូង សុខា មេធាវី បានបញ្ជាក់ថា កន្លងទៅសហចុងចម្លើយទាំង២នាក់ មានឈ្មោះ ថុង គីមស៊ង់ ភេទស្រី និងឈ្មោះ ឈាង ធារ៉ាក់ ភេទប្រុស រស់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពុំដែលមានវត្តមានតាមដីកាកោះហៅ របស់តុលាការនោះទេ ដូច្នោះដើម្បីកុំឱ្យរាំងស្ទះដល់ដំណើរការនីតិវិធីរបស់តុលាការ ទើបកូនក្ដីរបស់លោកសម្រេចស្នើសុំ លោកប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ និងចៅក្រមស៊ើបសួរ ចុះផ្សាយដីកាកោះហោះនេះតាមសារព័ត៌មានតែម្ដង៕

Leave a Reply

Your email address will not be published.