កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យជនជាតិថៃ៣នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធ៤ករណី…

បន្ទាយមានជ័យ ៖ នៅវេលាម៉ោង០៨ និង១៥នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ពាក់ព័ន្ធ៤ករណី ទី១,ហិង្សាដោយចេតនា ស្ថានទម្ងន់ទោស, ២,លួចមានស្ថានទម្ងន់ទោស, ៣ ,កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត , ៤,រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិកាលពីវេលាម៉ោង០៧ និង០០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចអគារ១២ជាន់ម្ដុំដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ជនសង្ស័ចំនួន៣នាក់ ៖
១.ឈ្មោះ សាយឈុន វង់អានុ (SAICHON WON ANOU) ហៅក្រៅ ណាត់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិថៃស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត,
២.ឈ្មោះ ស៊ុរ៉ាស៊ីត តាំងបូវ៉ូកិត ហៅក្រៅសែង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិថៃស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត
៣.ឈ្មោះ វង់សាក់ថន អាក់ដុនផាន់ឆាក់ឡាផុន ហៅក្រៅប៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ អាសយដ្ឋានបច្ចុប្បន្នក្រុងបាងកក ប្រទេសថៃ។
+ ដកហូតវត្ថុតាងរួមមាន ៖
-កាំភ្លើងខ្លីម៉ាកRelo លេខតួ 21TH1537 ចំនួន០១ដើម
-កាំភ្លើងខ្លីម៉ាកCOLT MK IV លេខតួ 722646 ចំនួន០១ដើម
-កាំភ្លើងខ្លីម៉ាកM.1911 U.S ARMY គ្មានលេខតួ ចំនួន០១ដើម
-កាំភ្លើងខ្លីម៉ាកRelo គ្មានលេខតួ ចំនួន០១ដើម
-គ្រាប់កាំភ្លើងខ្លី ចំនួន១០០គ្រាប់(សំបកគ្រាប់០១គ្រាប់,បង់កាំភ្លើងចំនួន០២ ,ស្រោមកាំភ្លើងចំនួន០៤
-កាបិតវែងពណ៌ខ្មៅប្រវែង៥៩សង់ទីម៉ែត្រចំនួន០១ដើម
-កាំបិតវែងពណ៌ស ប្រវែង៥៤សង់ទីម៉ែត្រ ចំនួន០១ដើម
-កូនកាំបិតខ្លីប្រវែង១៩សង៉ទីម៉ែត្រ ចំនួន០១ដើម
-ដែកឆាបកែច្នៃរូបរាងប៊ិច ប្រវែង១៥សង់ទីម៉ែត្រ ចំនួន០១ដើម
-ស្រោមកាំបិត ចំនួន០៣ស្រោម
-ដំបងឈើកែច្នៃវីសស្រួចប្រវែង៦១សង់ទីម៉ែត្រ ចំនួន០១ដើម
-គ្រឿងញៀនប្រភេទក្រាមពណ៌សថ្លា ចំនួន១២ថង់តូច
-គ្រឿងញៀនម្សៅ ពណ៌ស ចំនួន០៥ថង់តូច
-គ្រឿងញៀនប្រភេទគ្រាប់ថ្នាំពណ៌ក្រហមក្បឿង ចំនួន១៨៦គ្រាប់(កំទេចថ្នាំពណ៌ក្រហម០២ថង់)
-គ្រឿងញៀនប្រភេទក្រាមពណ៌ស្វាយ ចំនួន០១កូនថងតូច
-គ្រឿងញៀនប្រភេទកញ្ចប់ពណ៌ក្រហមរូបសេះ ចំនួន០១កញ្ចប់
-ជញ្ជីងសម្រាប់ថ្លឹង ចំនួន០៣គ្រឿង, ២០.ឧបករណ៌សម្រាប់ប្រើប្រាស់ និងវេចខ្ចប់មួយចំនួន
-ទូរដែកពណ៌ខ្មៅ ចំនួន០១ គ្រឿង។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាជាប់ពាក់ព័ន្ធដូចការចោទប្រកាន់ខាងលេីពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
Like

Comment
Share

Leave a Reply

Your email address will not be published.