កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណី ជួញដូរ ប្រើបា្រស់ខុសច្បាប់នូវសារធាតុញៀន…

ខេត្តតាកែវ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាល ខេត្តតាកែវ ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៥និង២០នាទី លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដើម្បីល្បាតនៅតាមមូលដ្ឋានស្រុកអង្គរបូរី ក៏ប្រទះឃើញមុខសញ្ញាសង្ស័យបានឃាត់ខ្លួនចំនួន០២នាក់និងឆែតឆេរដកហូតបានវត្ថុតាងមួយចំនួន ត្រងចំណុចខាងលិចស្ពានហូរឈាម ស្ថិតក្នុងភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ។

ជនសង្ស័យចំនួន០២នាក់មាន ៖

១.ឈ្មោះ គ្រុត វ៉ាន្នី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលសាំង(ក) ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។

២.ឈ្មោះ លន បូរ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា។

+ដកហូតបានវត្ថុតាងមួយចំនួនមាន ៖

-ម្សៅក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់

-ថង់ប្លាស្ទីកប្រើអស់ចំនួន ០១

-ទូរស័ព្ទ ចំនួន០១គ្រឿង

-ម៉ូតូចំនួន០១គ្រឿង

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់រួមនិងវត្ថុតាងសមត្ថកិច្ចជំនាញកំពុងធ្វើការសាក

សួរនៅអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

 

Leave a Reply

Your email address will not be published.