បញ្ជូនជនសង្ស័យចំនួន២នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណី រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ ឬដឹកជញ្ជូនឣាវុធដោយគ្មានការឣនុញ្ញាត…
បន្ទាយមានជ័យ ៖ យោងតាមបទល្មើសជាក់ស្ដែង នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្រ្តីនគរបាលយុត្តិធម៌ មូលដ្ឋានកងរាជឣាវុធហត្ថក្រុងបានចុះល្បាតការពារសន្តិសុខ និងរក្សាសណ្ដាប់ធ្នាប់ រហូតដល់ចំណុចម្ដុំខារ៉ាឣូខេG9 ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត បានប្រទះឃើញជនសង្ស័យ០២នាក់ព្យាយាមរត់គេចពីសមត្ថកិច្ច ភ្លាមនោះកម្លាំងក៏ដេញតាមឃាត់ខ្លួនមកសួរនាំ និងឆែកឆេរលើដងខ្លួនរកឃើញគ្រឿងញៀនចំនួន។
ជនសង្ស័យទាំង០២នាក់ ៖
១-ឈ្មោះ ភិទិ កាមុនដែង (PITI KAMODAENG)ហៅ បត ភេទប្រុស ឣយុ២៩ឆ្នាំ ជនជាតិថៃ ទីកន្លែងកំណើត ក្រុងបាងកក ប្រទេសថៃ។
២-ឈ្មោះ ឆាយ ដេន ប៉ាងកាង (CHAYDAN PHANGKANG) ហៅ ដេន ភេទប្រុស ឣាយុ២៣ឆ្នាំ ជនជាតិថៃ ទីកន្លែងកំណើត ក្រុងបាងកក ប្រទេសថៃ ឣ្នកទាំង២ ស្នាក់នៅបណ្ដោះឣាសន្ន ម្ដុំចម្ការស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
+ដកហូតសម្ភារៈវត្ថុតាង ៖
-គ្រឿងញៀនប្រភេទក្រាបពណ៌សថ្លា ចំនួន០៥កូនថង់
-គ្រឿងញៀនប្រភេទម៉្សៅពណ៌ស ចំនួន០៣ថង់តូច
-គ្រឿងញៀនប្រភេទគ្រាប់ថ្នាំ ពណ៌ក្រហមចំនួន០១ថង់តូច ស្មើនឹង០៤គ្រាប
-ឧបករណ៍វ៉ែបចំនួន០៣ដើម,៥-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង
-ដែកឆាបកែឆ្នៃដាក់ក្នុងប៊ិកប្រវែង១៧សង់ទីម៉ែត្រ ចំនួន០១ដើម, និងថង់សម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន ។
ក្រោយពីកម្លាំងជំនាញសួរនាំ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនដែលកម្លាំងដកហូតខាងលើ មករក្សាទុកដើម្បីលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង ចំណែកឣាវុធកែច្នៃគឺដើម្បីការពារខ្លួន។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី៕












