គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ដឹកកម្មករបុករជាមួយថយន្ត ០១គ្រឿងទៀតបញ្ចាស់ទិសគ្នាបណ្ដាលឱ្យរងរបួសកម្មករកម្មការិនី ធ្ងន់-ស្រាល ចំនួន២៦នាក់នៅលើផ្លូវជាតិលេខ៤១ …
កំពង់ស្ពឺ ៖ នៅយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២០:៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤១-៤២ ត្រង់ចំណុចភូមិបឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រវាងរថយន្តដឹកកម្មករ រោងចក្រ ០១គ្រឿងម៉ាក Hyundai Mighty ពណ៌ស ផ្លាកលេខភ្នំពេញ 3E-1302 អ្នកបើកបរឈ្មោះ ពិន រុន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិព្រៃក្ដួច ឃុំត្រពាំងញូង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរដឹកកម្មកររោងចក្រ បានបើកបរដឹកកម្មករពីទិសខាងជើង ឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុបានទៅបុកជាមួយ រថយន្ត ០១គ្រឿងម៉ាក SSONG YONG ACTYON ពណ៏ស សេរីឆ្នាំ២០១៧ ផ្លាកលេខ 2BH-8660 បើកបរដោយឈ្មោះ យឹម មុតថា ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិត្រពាំងមន្រ្តី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត (យោងតាមការសាកសួរពីកម្មករគឺ រថយន្ត SSONG YONG ACTYON បើករេចុះ រេឡើង រួចមកបុករថយន្តដឹកកម្មករតែម្តង)
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីបានបណ្តាលឲ្យរងរបួសមនុស្សសរុប២៦នាក់ ខូចខាត រថយន្តស្ទេីទាំងស្រុង ៖
– អ្នករងរបួសធ្ងន់ចំនួន ៦នាក់ និងស្រាល ២០នាក់
បច្ចុប្បន្នកម្មករ កម្មការិនី ដែលរងរបួសត្រូវបានសមត្ថកិច្ចអាជ្ញាធរបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរដ្ឋនិងគ្លីនិកឯកជន (ដៃគូរ បសស) ៕













