ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញមុខក្រុមប្លន់ប្រដាប់អាវុធ នឹងទំលាក់យោងយ៉ាងសកម្មក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ១៨នាក់ កាំភ្លើង២ដើម …
ភ្នំពេញ៖ នគរបាលការិយាល័យព្រហ្មទណ្ឌ កំរិតធ្ងន់និងកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយ,អធិការរងទទួលផែនព្រហ្ម ,ខណ្ឌសែនសុខ ខណ្ឌទួលគោក, ខណ្ឌដូនពេញ និងអធិការរងខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនធើ្វការក្រុមជនសង្ស័យប្លន់ម៉ូតូ និង ឆបោក (ទំលាក់យោង ធ្វើជាជ្រុះមាសក្លែង)ចំនួន១៨នាក់ ជាបន្តបន្ទាប់ ដោយដកហូតបានកាំភ្លើងចំនួន២ដើមរួមទាំងវត្ថុតាងមួយចំនួនទៀត និង ធ្វើសន្និសិទសាព័ត៌មានបង្ហាញមុខជាសាធារណះកាលពីព្រឹកថ្ងៃទី០៨ខែកក្កដា ឆ្នាំ ២០២៤នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯកអេង សោភា នាយការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខសញ្ញាជនសង្ស័យសរុប១៨នាក់ដែលក្នុងនោះក្រុមចោរប្លន់(ប្រើប្រាសើអាវុធ ភ្ជង់គំរាមកំហែងយកម៉ូតូនិងសម្ភារះនិងលួចមានស្ថានទម្ងន់ទោសចំនួន១៥នាក់និងក្រុមឆបោក(ធ្វើជាជ្រុះមាសក្លែងក្លាយឆបោកទ្រព្យសម្បត្តិ)ហៅទំលាក់យោងចំនួន៣នាក់។
លោកវរសេនីយ៍ឯកអេង សោភា បានបញ្ជាក់អោយដឹងទៀតថា កាលពីថ្ងៃទី២០ខែកក្កដា ឆ្នាំ ២០២៤នៅវេលាម៉ោងប្រមាណ៣និង២០នាទី ទៀបភ្លឺ នៅចំណុច ហាងខ្យល់ទន្លេ ស្ថិតនៅ ភូមិ កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ មានករណីលួច ម៉ូតូមានស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ )ដោយជនសង្ស័យមានគ្នា ចំនួន៥នាក់ ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូម៉ាកស្តុបពី ១គ្រឿង ពីជនរងគ្រោះប្រុសស្រី២នាក់ ដែលជិះម៉ូតូធ្វើដំណើរមកពីដើរលេងកម្សាន្ត ។
ក្នុងនោះដែរជនសង្ស័យបាន ប្លន់យកម៉ូតូម៉ាកស្កុបពី ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1KB-7528 បានសម្រេច និងយកទូរស័ព្ទ២គ្រឿងថែមទៀតផងដែរ ។
ដោយមានការចង្អុលបង្ហាញ នឹងបញ្ដោយជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក ព្រះរាជ្ញារងសេង ហៀង នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ , កម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាមួយ នគរបាល ខណ្ឌសែនសុខ ,ខណ្ឌទួលគោក , ខណ្ឌដូនពេញ និងខណ្ឌច្បារអំពៅ បើកការស្រាវជ្រាវឈានទៅបង្ក្រាប បានជនសង្ស័យ ជាបន្តបន្ទាប់ចំនួន ១៣នាក់ ។
ក្នុងនោះមានស្រី៣នាក់ កាលពីរសៀលថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ ២០២៤ នឹងដកហូតបានម៉ូតូចំនួន ១គ្រឿង និងទូរស័ព្ទចំនួន២គ្រឿង ដែលជារបស់ជនរងគ្រោះ រួមជាមួយ អាវុធខ្លី១ដើមម៉ាក ZORAKIមួយដើម និងអាវុធវែង១ដើម ប្រើហ្គាស។
លោក នាយការិយាល័យកម្រិតធ្ងន់ បានបន្តទៀតថា លុះដល់ថ្ងៃទី០៦ ខែ កក្កដា សមត្ថកិច្ច ជំនាញបន្តស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀតដែលសរុប ទាំងអស់១៥នាក់ ក្នុងនោះស្រី៣នាក់ ដែលពាក់ព័ន្ធករណី កំហែងយក (ប្រើប្រាស់អាវុធ ភ្ជង់គំរាមកំហែងយកម៉ូតូនិងសម្ភារះនៅថ្ងៃទី០២ខែកក្កដាឆ្នាំ ២០២៤និងអំពើលួចមានស្ថានទម្ងន់ទោស(លួចកាច់បំបែកសោក ម៉ូតូ)ចំនួន២ករណី នៅក្នុងភូមិសាស្រ្តសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន់ កាលពីថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤។ ជនសង្ស័យ ទាំង១៥នាក់ ពាក់ព័ន្ធករណីប្លន់ ចំនួន១១នាក់ បានកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ។
ចំណែក០៤នាក់ទៀតពុំពាក់ពន្ធ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលបន្សាប់គ្រឿងញៀន ។
លោកវរៈសេនីយ៍ឯក អេង សោភា បានអោយដឹងទៀតថា ដោយឡែកជនសង្ស័យ ៣នាក់ទៀត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្រាវជ្រាវបង្ក្រាបបានចំនួន៣នាក់ ជាករណីឆបោក ហៅថា ទំលាក់យោង ។














