កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…

 

បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង០១និង០០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ក្រោយពីទទួលបានព័ត៌មានពីសន្តិសុខថា មានបុរសម្នាក់កំពុងប្រើប្រាស់គ្រឿងញៀននៅចំណុចផ្សារាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងកងរាជឣាវុធហត្ថខេត្តបានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យដែលកំពុងប្រើប្រាស់គ្រឿងញៀន ម្នាក់ឈ្មោះ ថាវ៉ាត់ឆៃ ប៊ុនឈួយ (Thawtchai Boonchuai) ហៅនីវ ភេទប្រុស ឣាយុ២៣ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ +វត្ថុតាងដកហូតបាន ៖

-គ្រឿងញៀនប្រភេទក្រាមពណ៌សថ្លាចំនួន០៤កូនថង់តូច

-គ្រឿងញៀប្រភេទម៉្សៅម៉ត់ពណ៌សចំនួន០១ថង់តូច, ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃចំនួន០១ថង់ ស្មើនឹង១០គ្រាប់

-ថ្នាំគ្រាប់ពណ៌ស្វាយចំនួន០១ថង់ ស្មើនឹង១០គ្រាប់ ។

ក្រោយពីកម្លាំងជំនាញសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនធ្លាប់ទិញគ្រឿងមកទុកសម្រាប់លក់ផង និងប្រើប្រាស់ដោយខ្លួនឯងផងតាំងពីកំឡុងខែកុម្ភះ ឆ្នាំ២០២៤មកម្លេះ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី៕

 

Leave a Reply

Your email address will not be published.