បង្រ្កាបឃាត់ខ្លួនជនជាតិវៀតណាមចំនួន១៤នាក់និងខ្មែរ០១នាក់ ករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាត…
ស្វាយរៀង ៖ កាលពីថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអបុញ្ញាតិនៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ឃាត់ខ្លួនជនសង្ស័យចំនួន១៥នាក់មាន៖
១.ឈ្មោះ ប៊ុន ចំរើន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ទីតាំងបន្ទប់ជួល។
២.ឈ្មោះ លឿង ឌឹកប៊ិញ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ។
៣.ឈ្មោះ ហ្វរ័ ហ្វឿកហ្វុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ។
៤.ឈ្មោះឡេ វុឹងម៉ាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ។
៥.ឈ្មោះ ង្វៀង វ៉ាន់ដាក ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល
៦.ឈ្មោះ ង្វៀង វ៉ាន់សឿង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល។
៧.ឈ្មោះ ដាំ វ៉ាន់យៀង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ។
៨.ឈ្មោះ ឡេ ប៉ោវី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាសុីណូ ស្នាក់នៅបន្ទប់ជួល។
៩.ឡេ ឌឹនហ៊ុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅបន្ទប់ជួល។
១០.ឈ្មោះ ឡេ ធីង៉ុកហិន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្លិបកំសាន្ត ស្នាក់នៅបន្ទប់ជួល ។
១១.ឈ្មោះ ប៉ាង ហ្វឹកបាវវី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ។
១២.ឈ្មោះ ង្វៀង ថាន់ហៀង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ។
១៣.យ៉ ថាន់ធឹក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកហាងលក់ស៊ុប ស្នាក់នៅបន្ទប់ជួល ។
១៤.ឈ្មោះវ៉ូ ង៉ុកមុី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរធ្វើក្រចក ស្នាក់នៅបន្ទប់ជួល ។
១៥.ឈ្មោះ ទោ ធឹងអាន់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង១៥នាក់ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
+ ចាប់យកវត្ថុតាងនិងសម្ភារៈរួមមាន:
– ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់១១៣.០៣ក្រាម
-ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់១៥៨៩.៤៩ក្រាម
– ថ្នាំញៀនប្រភេទអុិចស្តាសុី ទម្ងន់១៣៥៤.៨៩ក្រាម
+សរុបសារធាតុញៀនទម្ងន់៣០៦៦.៤១ក្រាម(៣គីឡូ៦៦.៤១ក្រាម)
– អាវុធខ្លីចំនួន០៣ដើម បង់០៣ គ្រាប់៦៤គ្រាប់
– អាវុធវែងកែឆ្នៃ០១ ដើម
– ជញ្ជីងថ្លឺងថ្នាំញៀន ០១ គ្រឿង
– ទូរសព្ទ័ដៃ១៥ គ្រឿង
– រថយន្ត០១ គ្រឿង
– ម៉ូតូ០៣ គ្រឿង
– លិខិតឆ្លងដែន០៥ ក្បាល
– ដាវសារ៉ៃ ០២
ព្រមទាំង ឧបករណ៍ សម្ភារវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង១៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕












