សូមប្រុងប្រយ័ត្នកុំសំញ៉ែងកាបូបឬទូរស័ព្ទឬគ្រឿងអលង្កាពេលធ្វើដំណើរតាមផ្លូវ…
ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានចោរឆក់យកកាបូបកាលពីវេលាម៉ោ៤និង០០នាទីរសៀលថ្ងៃទី១២ ខែមិថុនាស្ថិតនៅតាមបណ្តោយផ្លូវផ្លួវព្រះមុន្នីរ៉េត២១៧ ភូមិបច្ឆា
សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ខណ:ស្ត្រីរងគ្រោះកំពុងជិះម៉ូតូកង់៣ឥណ្ឌាត្រលប់មកពីផ្សារវិញ ហើយចោរក៏បានជិះម៉ូតូឆក់កាបូបស្ពាយយកបានទូរស័ព្ទ
IPhone X MAX មួយគ្រឿងនិងលុុយចំនួន៤០ដុល្លារយកទៅបាត់ដោយសុវត្ថិភាពដោយគ្មានការរំខានដល់សមត្ថកិច្ចនៃខណ្ឌមានជ័យនោះឡើយ។
ស្ត្រីរងគ្រោះខាងលើមានឈ្មោះ អន វណ្ណះ ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ។
ក្រោយពេលកើតហេតុស្ត្រីរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលស្ទឹងមានជ័យទី១ផងដែរ៕












