កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៤នាក់ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…
បន្ទាយមានជ័យ ៖ នៅវេលាម៉ោង១២និង០០នាទីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖
១-ឈ្មោះ កេល ឈួន ហៅចែអយ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ បច្ចុប្បន្ននៅភូមិធ្នង់ខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(ជួញដូរ និងប្រើប្រាស់)
២-ឈ្មោះ ស៊ើន ផៃរត់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ទីលំនៅបច្ចុប្បន្នភូមិធ្នង់ខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(ប្រើប្រាស់)
៣-ឈ្មោះ ភួង ផលិត ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ទីលំនៅបច្ចុប្បន្នភូមិពន្លៃ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(ជួញដូរ និងប្រើប្រាស់)
៤-ឈ្មោះ ឡាយ សុថាត់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីឥណទាន ទីលំនៅបច្ចុប្បន្នភូមិពន្លៃត្បូង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ (ប្រើប្រាស់)។
+ចាប់យកវត្ថុតាងរួមមាន៖
-គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (ICE) ចំនួន០២ថង់កិប ទម្ងន់៨,៣០ក្រាម
-រថយន្ត ចំនួន០១គ្រឿង ម៉ាកNISSAN MACH ពណ៌ខៀវចាស់ ផលិតឆ្នាំ១៩៩៣ ពាក់ផ្លាកលេខ សៀមរាប 2A-2829
-ម៉ូតូ ចំនួន០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ប.មានជ័យ 1AA-7740
-ទូរស័ព្ទចំនួន ០២គ្រឿង រួមនឹងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ក្រោយឃាត់ខ្លួននិងសួរចម្លេីយរួច ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូសារធាតុញៀនពិតប្រាកដមែន។
បច្ចុប្បន្នជន សង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅរសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕












