ស្ត្រីម្នាក់ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍កិ-នធ្លា-យពោះ-វៀនស្លា–ប់ភ្លាមៗខណៈកំពុងជិះម៉ូតូតាមផ្លូវ…
ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍កិនធ្លា-យពោះ-វៀនស្លា-ប់ភ្លាមៗខណៈកំពុងជិះម៉ូតូតាមដងផ្លូវ។
ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៣និង ១៥នាទី.រសៀលថ្ងៃទី ១០ខែមិថុនាឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥១៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា.មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកគុបពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ 1BI-4270 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុក៏មានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ5A-1047 បើកបរក្នុងទិសដៅពីលិចទៅកើត បានជ្រុលចង្កូតទៅបុ-កនិងកិ-នស្ត្រីរងគ្រោះខាងលើដែលកំពុងជិះម៉ូតូបណ្ដាលឲ្យធ្លា-យពោះវៀនស្លា-ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។
ចំណែកអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលសង្កាត់បឹងកក់ទី២ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានសហការជាមួយនឹងកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌទួលគោកនិងកម្លាំងនគរបាលការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកធ្វើការវាស់វែងនិងយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ។
ចំណែកស-ពស្ត្រីរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕












