បុរសម្នាក់បែកប្រពន្ធនិងកូនជិត១០ឆ្នាំលឺមកវិញខំហែលទឹកស្រះឆ្លងទៅជួបប្រពន្ធកូនអកុសល្យល-ង់ទឹកស្លា-ប់…
ភ្នំពេញ ៖ បុរសជាកម្មករផលិតជីកំប៉ុងម្នាក់គ្រាន់តែទទួលដំណឹងថាប្រពន្ធនិងកូនៗត្រឡប់មកពីធ្វើការប្រទេសថៃភ្លាម ដោយក្ដីនឹករលឹកប្រញាប់ប្រញាល់ ចង់ទៅជួបប្រពន្ធនិងកូនៗ ២នាក់ដែលបានបែកគ្នាជិតដល់ឆ្នាំមកហើយនោះ រូបគាត់មិនរង់ចាំទូកមកចំម្លងឆ្លងស្រះរណ្ដៅដី ក៏ចុះហែលទឹកស្រះរណ្ដៅដីបណ្ដាលអោយល-ង់ស្លា-ប់យ៉ាងអា-ណោចអ-ធ័ម កូន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចទឹកស្រះរណ្ដៅដីមួយកន្លែង ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ស-ពជនរងគ្រោះមានឈ្មោះ ពោន ចន្ធី អាយុ៤០ឆ្នាំមុខរបរកម្មករផលិតជីកំប៉ុក មានស្រុកកំណើតនៅភូមិព្រៃឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះគឺជាកម្មករធ្វើជាកំប៉ុង ហើយជារៀងរាល់ថ្ងៃគាត់តែងតែជិះទូកចម្លងទឹកស្រះទៅធ្វើការនៅត្រើយម្ខាង ដូចសព្វដង ហើយដោយព្រឹកនេះថ្ងៃនេះខណះគាត់កំពុងធ្វើការក៏ទទួលដំណឹងថា ប្រពន្ធនិងកូនៗរបស់គាត់ដែលបានទៅធ្វើការនៅប្រទេសថៃបែកគ្នាជិតដប់ឆ្នាំមកហើយនោះ បានត្រឡប់មកខ្មែរវិញមកលេងដល់កន្លែងស្នាក់នៅរបស់គាត់ ហើយក្រោយទទួលដំណឹងថាប្រពន្ធនិងកូនៗរបស់គាត់បាននាំគ្នាមកដល់កន្លែងស្នាក់នៅរបស់ភ្លាម ដោយទូកជាប់រវល់គាត់មិនរង់ចាំទូកមកសចម្ល ក៏បានចុះហែលទឹកឆ្លងទឹកស្រះរណ្ដៅដីដើម្បីមកជួបប្រពន្ធនិងកូនគាត់នៅឯត្រើយម្ខាងស្រះកន្លែងស្នាក់នៅរបស់គាត់។ប៉ុន្តែបែរជាអកុសល្យគាត់ហែលមិនទាន់ដល់ត្រើយផងក៏បានលង់ទឹកស្លាប់បាត់បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ក៏ប្រញាប់រាយការណ៍ជូនទៅសតមត្ថកិច្ចមូលដ្ឋាន។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុធ្វើការហ៊ុព័តខ្សែសហការជាមួយសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យនិងកោសល្យវិច្ច័យសពរួចបានបញ្ជាក់អោយដឹងថាជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកស្ពិតប្រាកដពិតប្រាកដមែន។រួចធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារសាច់ញាតដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅស្រុកកំណើត។












