ការិយាល័យព្រហ្មទណ្ឌកម្រិតស្រានៃស្នងការនគរបាលរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ១៤ពាក់ព័ន្ធករណីវាយប្លន់និងប្រើហឹង្សាទៅដល់ការ…
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ខែមេឧសភាឆ្នាំ២០២៤កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាតនៃស្នងការនគរបាលរាជធានីភ្នំពេញធ្វើការបង្ហាញមុខជនសង្ស័យជាសាធារណ:រួមវត្ថុតាងពាក់ព័ន្ធករណីវាយប្លន់និងហឹង្សាដោយចេតនា រួចបញ្ជូនខ្លួនទៅតុលាការចាត់ការបន្ត។
សមត្ថកិច្ចបានអោយដឹងថា កម្លាំងការិយាល័យធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ក្រុមក្មេងទំនើង សរុប១៤នាក់មានចំនួន៤ករណី វាយប្លន់យកទ្រព្យសម្បត្តិ៣ករណី ប្រើហឹង្សាដោយចេតនា១ករណី ប្រព្រឹត្តិបទល្មើសផ្សេងគ្នា ដែលក្រុមទាំងនេះតែងតែបង្ករអុកឡុកធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងរាជធានីភ្នំពេញ។
កម្លាំងសមត្ថកិច្ចបានបន្តទៀតថា កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញធ្វើការស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យបានសរុប១៤នាក់ដោយប្រើរយ:ពេល៣ថ្ងៃ បង្រ្កាបបាន៤ករណីផ្សេងគ្នា ក្នុងនោះមានរហ័សនាមក្រុមលីអូហោះ(LH) រស់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ,ក្រុមស៊ីខេកាហ្វេកុង រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល និងក្រុមឈូកវ៉ា១(CV១) និងធ្វើកាដកហូតវត្ថុតាងដូចជា: -ដុំថ្មចំនួន០២ ដុំ -ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៨ ឡើងតែម២០២១ពាក់ផ្លាកលេខសៀមរាប១AA-៣៤១០ ចំនួន ០១ គ្រឿង -ម៉ូតូម៉ាក SUZUKI NET ពណ៌លឿង-ស សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ១KN-៥៦០៥ ចំនួន០១គ្រឿង ។-ម៉ូតូម៉ាក SUZUKI NEX សេរីឆ្នាំ២០២៤ ពណ៌ស-ខៀវ ពាក់ផ្លាកលេខភ្នំពេញ១KM-៥៤១១ ចំនួន០១គ្រឿង ។ ម៉ូតូម៉ាក SUZUKI NET CROSSOVER ពណ៌ស-ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ១KQ-០៥១៩ ចំនួន០១គ្រឿង ។ ម៉ូតូម៉ាក SUZUKI NEX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ១KHV-៧៤៣៨ ចំនួន០១គ្រឿង ។ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១JD-១៩៥៧ ចំនួន ០១ គ្រឿង។
ក្រោយពីបង្ហាញមុខជនសង្ស័យទាំង១៤នាក់នឹងវត្ថុតាងជាសាធារណ:រួច កម្លាំងកាយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជូនខ្លួនជនសង្ស័យនិងវត្ថុតាងទៅតុលាការដើម្បីចាត់ការបន្តទៅតាមច្បាប់៕












