មុនចូលឆ្នាំចេញឆក់មួយជើង តែមិនបានសម្រេចត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វេីការបង្ក្រាបបានភ្លាមៗ…
ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង២២:២០នាទី កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះល្បាតតាមបណ្តោយផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០៤នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះ (ជាជនជាតិអង់គ្លេស) ដែលកំពុងជិះកង់បីឥណ្ឌាតែមិនបានសម្រេច។
ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វេីការប្រដេញ និង ឃាត់ខ្លួនជនសង្ស័យបានទាំង០៤នាក់ នៅចំណុចស្តុបចូលបឹងកក់ ផ្លូវលេខ៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង០៤នាក់មាន ៖
១. ឈ្មោះ ទី ឃាងហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំ ផ្លូវជាតិ6A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ(អ្នកបេីក)
២. ឈ្មោះ មុំ ចិត្រា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាដក ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលេខ៩៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ជនដៃដល់)
៣ .ឈ្មោះ មុំ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ទីកន្លែងស្នាក់នៅផ្ទះលេខ១៦១ ផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (បិទគូទ)
៤. ឈ្មោះ ឌីណូ មុនិណុល ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីកន្លែងស្នាក់នៅផ្ទះ៩២អា ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (បិទគូទ)។
+សម្ភារដកហូតមាន៖
-ម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1IZ-3234 (របស់ជនសង្ស័យ) និងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KM-0661 (របស់ជនសង្ស័យ)។
បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕












