កម្លាំងកងរាជអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន …
កំពត៖ នៅវេលាម៉ោង១២:៣៥នាទី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស និងកម្លាំងអង្គភាពនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ។
ឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ ៖
១. ឈ្មោះ ប៉ែន ផល្ល័ក្ខ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត(ជួញដូរគ្រឿងញៀន) ។
២. ឈ្មោះ ប៉ែន ឡៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត(ជួញដូរគ្រឿងញៀន) ។
៣. ឈ្មោះ ញ៉ញ់ ខេមរ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនប្រាកដ រស់នៅភូមិព្រៃគគីរ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត(ជួញដូរគ្រឿងញៀន) ។
៤. ឈ្មោះ សិត ឆៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត(ប្រើប្រាស់គ្រឿងញៀន) ។
៥. ឈ្មោះ ញឿន ភក្តី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនប្រាកដ រស់នៅភូមិព្រៃពក ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត(ប្រើប្រាស់គ្រឿងញៀន) ។
+ វត្ថុតាងចាប់យករួមមាន៖
-គ្រឿងញៀនចំនួន០៤កញ្ចប់តូច(ទម្ងន់០.៣៣ក្រាម)ថ្លឹងទាំងសំបក់ថង់
-ម៉ូតូចំនួន០១គ្រឿង
-ទូរស័ព្ទចំនួន០១គ្រឿង ឧបករណ៏ជក់មួយចំនួន ថង់ច្រកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីបន្តតាមនីតិវិធី។













