អាចទៅមើលកម្សាន្តសប្បាយ រដ្ឋបាលខេត្ដកំពង់ស្ពឺ រៀបចំពិធីប្រណាំងរទេះគោ…
រដ្ឋបាលខេត្ដកំពង់ស្ពឺ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមេត្ដាជ្រាប ខេត្ដកំពង់ស្ពឺ និងរៀបចំ ” កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ រយៈពេល ៤ថៃ្ង គឺ១៣-១៤-១៥-១៦ ខែមេសា ដោយក្នុងនោះ មានពិធីលេងល្បែងប្រជាប្រិយខ្មែរមួយចំនួន ពិធីប្រណាំងរទេះសាលីគោលឿនឆ្នាំ ២០២៤ ចាប់ផ្ដើម នៅថៃ្ងទី៧ មេសា ក្នុងទឹកដី ភូមិជ្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងន័យរំលឹកលើកស្ទួយ ផ្សព្វផ្សាយ និងអភិរក្សនូវស្នាដៃប្រពៃណី បុព្វបុរសខ្មែរបាន បន្សល់ទុកជាយូរលុងណាស់មកហើយ ។
រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនឱ្យបានជ្រាបថា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស ២០២៤ ផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងរក្សានូវទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់ របស់ជាតិ ដោយមានការសហការរៀបចំពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំ “កំពង់ស្ពឺសង្ក្រាន្ត ឆ្នាំ២០២៤” រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដោយមានការរៀបចំលេងល្បែងប្រជាប្រិយនៅភូមិល្បែងប្រជាប្រិយ កម្មវិធីប្រលងចម្រៀង និង ការលេងកម្សាន្តផ្សេងៗនៅភូមិសំនៀងឯកនៅបរិវេណសួនច្បារសម្តេចព្រះសង្ឃរាជ ជួន ណាត ការលេង កម្សាន្តនៅភូមិប្រដាល់ធ្លាក់ទឹកនៅខាងមុខវេទិកាអ៊ុទូក និងការចូលរួមកម្សាន្តនៅភូមិត្រជាក់ចិត្តបរិវេណ វិមានឯករាជ្យ ព្រមទាំងកម្មវិធីកម្សាន្តសប្បាយផ្សេងៗទៀតនាពេលរាត្រីដូចជា ប្រដាល់គុណខ្មែរនៅមណ្ឌល កីឡាខេត្ត និងការប្រគុំតន្ត្រី។ ជាមួយគ្នានេះ នៅតាមវត្តអារាមនានាក៏មានការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការលេងល្បែងប្រជាប្រិយផងដែរ។
ទន្ទឹមនេះ ដោយមានការសហការរៀបចំពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺនឹងរៀបចំ ពិធី “ប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤” ដើម្បីចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និង ផ្សព្វផ្សាយឱ្យបានទូលំទូលាយស្របតាមបរិបទ នៃសង្គមបច្ចុប្បន្ន នូវប្រពៃណីប្រណាំងរទេះសាលីគោលឿននៅ ក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ។ ពិធីនេះនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨៖០០នាទីព្រឹក ស្ថិតនៅក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕ កុលាបភ្នំពេញ












